Connect with us

ព័ត៌មានជាតិ

ជប៉ុន​ជួយ​ដល់​កម្ពុជា គ្រប់​វិស័យ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​ធនធានមនុស្ស

បានផុស

នៅ

ជប៉ុននៅ​តែ​ជា​ប្រទេស ដែល​តែង​តែ​ជួយ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ស្ដារ​គ្រប់​វិស័យលើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ​និង​ច្រើន​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ថា ប្រទេស​ជប៉ុន ​គឺជា​ដៃគូ​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា ជាពិសេស​បាន​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ច្រើន​ជាង​គេ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដូចជា គម្រោង​កសាង​សមត្ថភាព ដែល​ជំ​ហ៊ាន​ទី​១ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៣ និង​បាន​អនុវត្ត​ជា​បន្តបន្ទាប់​នូវ​ជំ​ហ៊ាន​ទី​២ និង​ជំ​ហ៊ាន​ទី​៣ ហើយ​មកដល់​បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាន​នឹង​កំពុង​អនុវត្ត​គម្រោង​កសាង​សមត្ថភាព​របស់​អគ្គនាយក​ដ្ឋា​ន​ទឹកស្អាត ក្នុងការ​គ្រប់គ្រង​វិស័យ​ទឹកស្អាត​ទីប្រជុំជន​នៅ​កម្ពុជា ។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ខណៈ​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​តំណាង​ទីភ្នាក់ងារ JICA ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អាណត្តិ រួម​ជា​មួយ​លោកស្រី​ប្រធាន​តំណាង​ទើប​តែងតាំង​ថ្មី​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តី​ការក្រសួង​។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ និង​លោក​SUGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អាណត្តិ រួមជាមួយ​លោកស្រី​ប្រធាន​តំណាង​ទើប​តែងតាំង​ថ្មី គឺ​លោកស្រី KAMEI Haruko និង​សហការី ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អភិវឌ្ឍន៍​ទឹកស្អាត និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការ​ស្វាគមន៍​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការងារ​របស់​អង្គការ​JICA នៅ​កម្ពុជា ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អភិវឌ្ឍ​ន៌​ជាច្រើន។ ក្នុង​នោះ​ក្នុង​វិស័យ​ទឹក​ស្អាត ប្រទេស​ជប៉ុន តាមរយៈ​អង្គការ JICA និង​ទីក្រុង Kitakyushu ជាដើម បាន​ដើរតួ​យ៉ាង​សំខាន់ ហើយ​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​បច្ចុប្បន្ន នៅ​ចងចាំ​ជានិច្ច​នូវ​ជំនួយ​របស់​ជប៉ុន​លើ​វិស័យ​ទឹក​ស្អាត។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថា លោកស្រី KAMEI Haruko ប្រធាន​តំណាង​អង្គការ JICA ទើប​តែងតាំង​ថ្មី នឹង​បន្ត​អនុវត្តន៍​គម្រោង​ដែល​នៅ​សេសសល់​ឲ្យ​សម្រេច​បាន​ជោគជ័យ ជាពិសេស គម្រោង​អភិវឌ្ឍ​ទឹក​ស្អាត​ នៅ​ខេត្ត​ស្វាយរៀង ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ។ លោក SUGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ JICA ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អាណត្តិ និង​លោកស្រី​ប្រធាន​តែងតាំង​ថ្មី បាន​បង្ហាញ​នូវ​ជំហរ​បន្ត​សហការ​ជាមួយ​ក្រសួង ជាពិសេស​ស លើ​វិស័យ​ទឹក​ស្អាត។ ក្នុង​នោះ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ក៏​ជា​កត្តា​សំខាន់​មួយ ស្រប​ពេល​ដែល​អតីត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្តូរ​ឈ្មោះ ដោយ​បន្ថែម វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ក្នុង​នោះ​ផង​ដែរ ។​

​សូម​បញ្ជាក់​ថា ទីភ្នាក់ងារ JICA គឺជា​ដៃគូ​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា ជាពិសេស​បាន​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ច្រើនជាងគេ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដូចជា គម្រោង​កសាង​សមត្ថភាព ដែល​ជំ​ហ៊ាន​ទី​១ បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​២០០៣ និង​បាន​អនុវត្ត​ជា​បន្តបន្ទាប់​នូវ​ជំ​ហ៊ាន​ទី​២ និង​ជំ​ហ៊ាន​ទី​៣ ហើយ​មកដល់​បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាន​នឹង​កំពុង​អនុវត្ត​គម្រោង​កសាង​សមត្ថភាព​របស់​អគ្គនាយក​ដ្ឋា​ន​ទឹកស្អាត ក្នុងការ​គ្រប់គ្រង​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​នៅ​កម្ពុជា។ តាមរយៈ​គម្រោង​ទាំងនេះ មន្ត្រី​ជំនាញ​ជាច្រើន​ ត្រូវ​បាន​ទទួល​ការ​បណ្តុះបណ្តាល​រយៈពេល​ខ្លី មធ្យម និង​វែង ដែល​បង្កើត​បាន​ជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា ប្រកបដោយ​ចីរ​ភាព។​

​ក្រៅពី​គម្រោង​កសាង​សមត្ថភាព ទីភ្នាក់ងារ JICA ក៏​បានផ្តល់​ហិរញ្ញប្បទាន​ សម្រាប់​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត ក៏ដូចជា​អង្គភាព​ទឹក​សាធារណៈ។ ជាក់ស្តែង​បាន​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​រដ្ឋាករទឹក​ក្រុងភ្នំពេញ ប្រមាណ ២៥០.០០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​សៀមរាប ប្រមាណ​៧០.០០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ អង្គភាព​រដ្ឋាករទឹក​បាត់ដំបង ជាង​២០.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ រដ្ឋាករទឹក​ខេត្ត​កំពង់ចាម ជាង ១០.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត ជិត ៨.០០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​គម្រោង​ផ្លាស់ប្តូរ និង​ពង្រីក​បណ្តាញ​ចែកចាយ​ នៅតាម​បណ្តា​ខេត្ត​ដូចជា ខេត្ត ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​ព្រះសីហនុ​ផងដែរ។ ក្រៅ​ពីនេះ ទីភ្នាក់ងារ JICA បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់ ៦.៦០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​កំពុង​ពិចារណា​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ស្វាយរៀង ៦.៨០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ ជាដើម៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​កម្ពុជានឹងសហការជាមួយថៃ បន្តសុពលភាពលិខិតធ្វើដំណើរនិងបណ្ណការងារ ពលករខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម