Connect with us

ព័ត៌មានជាតិ

ខេត្ត​រតនគិរី​ រកអ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ​១១​នាក់​ថែម​ទៀត កើនឡើង​ដល់​៨១៦​នាក់​ហើយ​

បានផុស

នៅ

​រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​១១​នាក់ សម្រាប់​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​រតន​គី​រី បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ១១​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ​គិត​ត្រឹម​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្តរតនគិរី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៨១៦​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន​៦១៨​នាក់ និង​ស្លាប់ ៧​នាក់​។​

​រដ្ឋបាលខេត្ត​រតនគិរី សូម​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ទាំងអស់​ដែល​ធ្លាប់បាន​ពាក់ព័ន្ធ​ដោយផ្ទាល់​និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ដែល​បាន​រកឃើញ​កន្លងមក សូម​ស្ម័គ្រចិត្ត​ធ្វើតេស្ត​សំណាក ឬ​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​អ្នកដទៃ ក្នុងករណី​មានការ​សង្ស័យ ឬ​មាន​អាការ​: ក្អក ផ្តាសាយ ហៀរ​សំបោរ ក្តៅខ្លួន សូម​រាយការណ៍​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ឬ​ទំនាក់ទំនង​ទូរ​សព្ទ​លេខ​÷ 097 595 7788/092 121 383/097 775 1212៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ៥២ នាទីutes មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច៥២ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម