KPT+
តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើម៉េចឲ្យមានសុខភាពល្អ
សម័យកាន់តែទំនើប ការរស់នៅកាន់តែស្រួល របស់ហូបកាន់តែសម្បូរបែប ជីវិតមនុស្សក៏កាន់តែប្រឈមនឹងជំងឺច្រើនណាស់ដែរ។ បើចង់បញ្ចៀសបញ្ហាសុខភាពនានា យើងត្រូវចេះកំណត់គោលដៅឲ្យច្បាស់លាស់ បើមិនអ៊ីចឹងធានាមានអ្នកបោះបង់ ទាំងដែលបានចាប់ផ្ដើម ហើយចុងក្រោយ ចិញ្ចឹមជំងឺពេញមួយជីវិត។
១- កំណត់កត្តាលើកទឹកចិត្តខាងក្នុងខ្លួន
និយាយឲ្យស្រួលស្ដាប់ គឺធ្វើដើម្បីអ្វី? ហើយគោលដៅនោះ ត្រូវមានលក្ខណៈយូរអង្វែង មិនមែនមួយឆាវចម្អិនកំពឹសទេ។
ឧទាហរណ៍ ការចង់ស្រកគីឡ ដើម្បីមានសុខភាពល្អ មានកម្លាំងធ្វើការបានកាន់តែល្អ ជាដើមនោះ គឺសុទ្ធជាការលើកទឹកចិត្តខាងក្នុងខ្លួន បើធៀបការព្យាយាមចង់គីឡូ ដើម្បីគ្រាន់តែមានរាងស្អាតត្រៀមចូលរោងការតែប៉ុណ្ណឹងនោះទេ។
២- បង្កើតគោលដៅតាមរូបមន្ត SMART
SMART មកពីពាក្យ (Specific, Measurable, Achievable, Relevant and Time-related ) មានន័យថា ជាក់លាក់ អាចវាស់ស្ទង់ អាចសម្រេចបាន ភាពជាប់ទាក់ទង និងពេលវេលា ដែលត្រូវចាត់ទុក ជាតិចនិកកំណត់គោលដៅមានប្រសិទ្ធភាព។ ត្រូវប្រាកដថា គោលដៅយើងបានកំណត់ ត្រូវលេចរូបរាង និងត្រឹមត្រូវ ច្បាស់លាស់ អាចវាស់វែងជាមួយពេលវេលា និងត្រូវភ្ជាប់ទំនាក់ទំនងការជំរុញទឹកចិត្តពីខាងក្នុងខ្លួន។
រូបមន្ត SMART មានលក្ខណៈសាមញ្ញ អាចចាប់ផ្តើមពីការឡើងជណ្ដើរជើងនៅកន្លែងធ្វើការ ឲ្យបាន ៥ ថ្ងៃ/សប្តាហ៍ តាមដានភាពរីកចម្រើនក្នុងគោលដៅដាក់ចេញ ដែលជាកត្តាជំរុញឲ្យយើង អាចបន្តធ្វើអនុវត្ត។ ដោយសារជាធម្មតាយើងខ្លួនឯង ជាអ្នកបង្កើតទម្លាប់រស់នៅប្រចាំថ្ងៃ ហេតុនេះ បញ្ចូលគោលដៅសុខភាពទៅក្នុងទម្លាប់ប្រចាំថ្ងៃ (ឧ. ដើរ ១៥-៣០ នាទី/ថ្ងៃ ក្រោយចេញពីធ្វើការ) ជារឿងប្រសើរមួយ ហើយវានឹងក្លាយជាផ្នែកក្នុងជីវិត ជាជាងការយកពេលវេលាទៅធ្វើរឿងអត់ប្រយោជន៍។
ដើម្បីកំណត់គោលដៅត្រឹមត្រូវមួយ ត្រូវដឹងខ្លួនឯង ចង់ផ្លាស់ប្តូរអ្វី ដើម្បីឲ្យសុខភាពល្អ ចង់ចាប់ផ្តើមពីអ្វី ដើម្បីទទួលបានលើកទឹកចិត្តពីខាងក្នុង។ យើងគួរចាប់ផ្តើមជាមួយអ្វីយើងប្រាកដថា អាចធ្វើបាន។
៣- ជ្រើសរើសទម្លាប់ណាយើងចូលចិត្ត
ទោះមិនចូលចិត្តទម្លាប់សម្រាប់គោលដៅសុខភាពក្តី គួរប្តេជ្ញាចិត្តថែរក្សាទម្លាប់ឲ្យបាន ដោយជ្រើសរើសទម្លាប់ ឬសកម្មភាពសាមញ្ញណាមួយយើងចូលចិត្ត។ ទម្លាប់ហាត់ប្រាណ ជួយបង្កើនអ័រម៉ូន អង់ដូហ្វីន (Endorphins ) នាំឲ្យយើងមានអារម្មណ៍ និងគំនិតវិជ្ជមាន ដើម្បីបន្តអនុវត្តគោលដៅសុខភាពសម្រាប់ជីវិត។
កំណត់សកម្មភាពសប្បាយៗបញ្ចូលទៅក្នុងទម្លាប់សុខភាព ដូចជា ស្តាប់ចម្រៀង ពេលកំពុងដើរលើម៉ាស៊ីនហាត់ប្រាណ ឬហាត់ប្រាណតាមការណែនាំលើ YouTube ក៏ជារឿងល្អ។
៤- ត្រៀមប្រឈមមុខនឹងបរាជ័យ
យើងគ្រប់គ្នាសុទ្ធតែអាចបរាជ័យ ចំពោះការបេ្តជ្ញាបង្កើតទម្លាប់ណាមួយ។ ទោះលទ្ធផលទទួលបាន ទាបជាងអ្វីយើងរំពឹងទុក ក៏ត្រូវបន្ត មិនគួរបោះបង់ចោលទេ។
ការផ្លាស់ប្តូរទម្លាប់ ចាំបាច់ណាស់ ដើម្បីធានាឲ្យមានសុខភាពល្អយូរអង្វែង។ មិនត្រូវឲ្យលេសតិចតួច ធ្វើឲ្យយើងបកក្រោយវិញជាដាច់ខាត ដូចជា ជួបជុំមិត្តភ័ក្ដិ ឬហាត់ប្រាណមិនគ្រប់គ្រាន់ ព្រោះត្រូវត្រៀមខ្លួនសម្រាប់ពិធីអ្វីមួយ សុទ្ធតែអាចធ្វើឲ្យយើងបោះបង់គោលដៅ។ ហេតុនេះ ត្រូវដឹងខ្លួនឯងឲ្យច្បាស់ ហើយបន្តអនុវត្តគោលដៅនៅថ្ងៃបន្ទាប់។
៥- អបអរខ្លួនឯង
ត្រូវចេះសរសើរខ្លួនឯងទទួលស្គាល់ជោគជ័យ ទោះតិចតួចក្ដី។ ព្យាយាមផ្ដោតលើអ្វីយើងគិតថាជាចំណុចខ្វះខាត និងកែលម្អឡើងវិញ កាន់តែជួយឲ្យជំនឿចិត្តយើងមោះមុតខ្លាំងឡើង។
គោលដៅសុខភាពអាចសម្រាប់សុខភាពផ្លូវកាយ ដូចជា សម្រកទម្ងន់ បង្កើនកម្លាំង ល្បឿន ឬថាមពល ពេលខ្លះក៏អាចសម្រាប់សុខភាពផ្លូវចិត្ត ដូចជា គ្រប់គ្រងលើការឈឺចាប់ ភាពតានតឹង អារម្មណ៍ឆេវឆាវ ឬអាចជួយយើងចេះប្រើគំនិតវិជ្ជមាន ឈានទៅរកជោគជ័យថ្មីមួយ ប្រសើរជាងអង្គុយគិតថាខ្លួនឯងបរាជ័យ។
ទោះជាគោលដៅអ្វីក៏ដោយ ត្រូវប្រាកដថា យើងអាចជួយឲ្យខ្លួនឯងប្រសើរជាងមុនបន្តិចម្តងៗ។ លទ្ធផលទទួលបានតិចតួចក្ដី ក៏គួរចាត់ទុកជាជោគជ័យមួយដែរ។
ក្រោយទទួលបានជោគជ័យ រង្វាន់សម្រាប់ខ្លួនយើង អាចជាការថតរូប ឬរក្សាទុកកំណត់ហេតុ គំនិតវិជ្ជមាន ក៏ជាផ្នែកមួយជួយលើកទឹកចិត្តសម្រាប់គោលដៅផ្សេងៗទៀតនាពេលអនាគត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ