កីឡា
ការធ្វើតេស្តឈាមទារក ដើម្បីរកជំងឺមេតាបូលិកពីកំណើត!
ការធ្វើតេស្តឈាមតាមរយៈការជួសកែងជើង គឺជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដើម្បីរកជំងឺមេតាបូលិកពីកំណើត ដែលជំងឺនេះធ្វើឲ្យទារករបស់អ្នកបាត់បង់ការលូតលាស់ផ្នែកប្រាជ្ញា ស្មារតី ខុសពីក្មេងដទៃដែលមិនមានជំងឺនេះ ឬអាចធ្វើឲ្យទារកស្លាប់ បើយើងព្យាបាលមិនបានទាន់ពេលវេលា។

១) ហេតុអ្វីការធ្វើតេស្តនេះ មានសារៈសំខាន់ចំពោះទារកទើបកើត?
ការធ្វើតេស្តនេះ មានសារៈសំខាន់ចំពោះទារកទើបនឹងកើត ព្រោះទារកដែលមានជំងឺនេះ ភាគច្រើនមានលក្ខណៈធម្មតា គ្រូពេទ្យឯកទេសកុមារនិងទារក មិនអាចពិនិត្យមើលឃើញពីរោគសញ្ញារបស់ទារកនោះ តាមរយៈការពិនិត្យសុខភាពធម្មតាទេ។ នៅពេលរោគសញ្ញាចាប់ផ្តើម ឬកុមារចាប់ផ្តើមឈឺ នោះការព្យាបាលពុំមានប្រសិទ្ធភាពទេ គឺមិនអាចកែប្រែការបាត់បង់ ការលូតលាស់ស្មារតី និងប្រាជ្ញារបស់កុមារឲ្យវិលមករកភាពដើមវិញឡើយ។

២) ការធ្វើតេស្តនេះ ត្រូវធ្វើនៅពេលណា?
ការធ្វើតេស្តនេះ មានប្រសិទ្ធភាពល្អ គឺនៅចន្លោះទារកមានអាយុ ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយកើត។
៣) ការធ្វើតេស្ត ត្រូវធ្វើយ៉ាងដូចម្តេច?
ការធ្វើតេស្តដោយប្រើវិធីសាស្ត្រដ៏សាមញ្ញមួយ គឺយកឈាមពីការជួសកែងជើងទារក ២ទៅ៣ដំណក់ ទៅផ្តិតលើក្រដាស។ ក្រដាស់តេស្តត្រូវទុកដាក់ឲ្យ បានល្អរយៈពេល ២៤ម៉ោង ឲ្យស្ងួតរួចយកទៅដាក់នៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យមើល។

៤) តើពេលណាយើងអាចដឹងពីលទ្ធផលនៃការធ្វើតេស្តនេះ?
លទ្ធផលអាចទទួលបានក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១៥ថ្ងៃ។
– លទ្ធផលវិជ្ជមាន មានន័យថាទារកប្រឈមនឹងជំងឺមេតាបូលិកខ្ពស់
– លទ្ធផលអវិជ្ជមាន មិនន័យថាទារកមិនប្រឈមនឹងជំងឺមេតាបូលិកទេ

៥) អ្វីដែលគួរធ្វើបន្ទាប់ពីលទ្ធផលវិជ្ជមាន?
បើលទ្ធផលតេស្តបង្ហាញថា វិជ្ជមាន យើងត្រូវធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទី២ និងដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ការព្យាបាលជំងឺមេតាបូលិក មានរយៈពេលយូរ ហើយការតាមដានក៏ដូចគ្នាដែរ ដែលជាលទ្ធផលកូនរបស់លោកអ្នក មានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។ សូមយកចិត្តទុកដាក់ចំពោះបុត្រធីតាលោកអ្នក ជៀសវាងកើតជំងឺមេតាបូលិកនេះ និងហួសពេលវេលា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ