Connect with us

ព័ត៌មានជាតិ

ផ្លែក្រូចពោធិ៍សាត់រក្សា​​ហាង​ឆេង​ខ្ពស់ តម្លៃ​​លក់​​ខុស​គ្នា​តាម​លេខ ១ លេខ ២

បានផុស

នៅ

ខេត្តបាត់ដំបង៖ តម្លៃ​ក្រូច​ពោធិ៍សាត់​របស់​អ្នកភូមិអូរខ្ជាយនៃខេត្តបាត់ដំបង នៅមានហាង​ឆេង​ខ្ពស់​ បើទោះបីក្នុងដំណាក់កាលកើតវិបត្តិកូវីដ១៩ មិនធ្វើឲ្យទីផ្សារផ្លែក្រូចពោធិ៍សាត់​អ្នក​បាត់ដំបងចុះថោក​នោះ​ទេ។

លោក ថូរ ជាម្ចាស់ចម្ការក្រូចពោធិ៍សាត់រស់នៅចំណុចភូមិអូរខ្ជាយឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ដែល​កំពុង​ចាប់ផ្ដើមប្រមូល​ផល​បណ្តើរៗ បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២១នេះថា បច្ចុប្បន្នដំណាំ​ក្រូចពោធិ៍សាត់របស់លោក មានចំនួន៦៥០ដើម នៅលើផ្ទៃដីជាងកន្លះហិកតា ដោយចំនួននេះលោកបានសាកបំបៅមែកដោយខ្លួនឯង អោយដុះឫស រួចកាត់យកមកផ្សាំរយះពេល២០ថ្ងៃ ទើបយកទៅដាំនឹងថែទាំដាក់ទឹកដាក់ជីតាមបែបធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ដំណាំក្រូចពោធិ៍សាត់ជាដំណាំប្រើប្រាស់រយះពេលវែង អាចជួបការលំបាកបន្តិច ក្រោយពីដាំបានពី១ឬ១ឆ្នាំកន្លះដំបូង ដោយចំណាយទុនច្រើនតាមរយះការថែទាំដាក់ទឹកដាក់ជីជាប្រចាំ ដែលក្នុងមួយឆ្នាំចំណាយ​មិនក្រោមពី១០០០ដុល្លារនោះទេ។ លុះដល់ឆ្នាំបន្ទាប់ ទើបកាត់បន្ថយការចំណាយរហូតដល់ក្រូចផ្តើម​រៀនផ្លែ នឹងបានផលជាបន្តបន្ទាប់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ។

លោកបន្តថា ចំពោះតម្លៃទីផ្សារវិញក្នុង០១ផ្លូនស្មើនិង៤០ផ្លែអាចលក់បានជាមធ្យមក្នុងតម្លៃចាប់​ពី​៥ម៉ឺន​រៀល​ឬក្រោមបន្តិចបន្តួច អាស្រ័យលើផលដែលបានផ្តល់ ព្រោះក្រូចវាមានផ្លែលេខ១លេខ២និងលេខ៣ ដែលមានតម្លៃ​ខុសត្រូវគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

កសិកររូបនេះបន្តថា ចំពោះតម្លៃខាងលើនេះបើធៀបនឹងឆ្នាំកន្លងទៅ មិនខុសគ្នាប៉ុន្មានទេគឺនៅថេរ បើទោះបីក្នុងដំណាក់កាលកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។ អតិជនច្រើនដែលនិយមចូលចិត្តរសជាតិក្រូចពោធិ៍សាត់​ក្នុងខេត្តបាត់ដំបងជាពិសេសក្នុងភូមិអូរខ្ជាយ ដែលល្បីល្បាញតាំងពីសម័យមុនរហូតដល់សម័យបច្ចុប្បន្នដែលធ្វើឲ្យក្រុមគ្រួសារលោកមិនបោះបង់ដំណាំ១នេះ បើទោះបីមានទំហំនៃការដំដុះលើផ្ទៃដីតិចតូចក៏ដោយ។

ម្ចាស់ចំការក្រូចរូបនេះបញ្ជាក់ថា ចំពោះដំណាំក្រូចពោធិ៍សាត់របស់អ្នកភូមិអូរខ្ជាយក្នុងឃុំវត្តតាមឹម ស្រុកសង្កែខេត្តបាត់ដំបងជាទូទៅ គេចាប់ផ្តើមប្រមូលផលពីដើមខែ០៨ រហូតដល់ដើមខែ១០ ហើយផុត​ពី​ខែ​១០​ទៅក៏នៅផ្តល់ផលតិចតួច ដែលគនិយមេហៅថាផ្លែក្រូចតំណក់ទឹកភ្លៀង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម