Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ គ្រោងបញ្ចប់ការធ្វើតេស្តរកកូវីដដោយឥតគិតថ្លៃ ដេញជើងអ្នកមិនចាក់វ៉ាក់សាំង

បានផុស

នៅ

សារព័ត៌មាន RND បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់ ចង់បញ្ចប់ការធ្វើតេស្តរកកូវីដដោយឥតគិតថ្លៃ នៅខែតុលា។ កាសែតនេះបានរាយការណ៍ ដោយលើកឡើងពីសេចក្តីព្រាងសំណើ ដែលនឹងត្រូវពិភាក្សាដោយលោកស្រីអធិការបតី Angela Merkel ជាមួយមេដឹកនាំរដ្ឋចំនួន ១៦ របស់ប្រទេស។

រដ្ឋាភិបាលបានធ្វើតេស្តដោយមិនគិតថ្លៃសម្រាប់មនុស្សទាំងអស់ នៅក្នុងខែមីនាដើម្បីធ្វើឲ្យមានការវិលត្រឡប់ទៅរកជីវិតធម្មតាវិញជាបណ្តើរៗ បន្ទាប់ពីការបិទខ្ទប់ដើម្បីទប់ស្កាត់រលកទី៣។

ប៉ុន្តែបន្ទាប់ពីប្រជាជន ៥៥ភាគរយ បានចាក់វ៉ាក់សាំងពេញលេញហើយនោះ មានការអំពាវនាវឲ្យបញ្ឈប់ការចំណាយប្រាក់របស់អ្នកបង់ពន្ធ លើគម្រោងឧបត្ថម្ភធន ដែលឥឡូវនេះកំពុងផ្តល់អត្ថប្រយោជន៍ជាចម្បងដល់អ្នកមិនទាន់ចាក់វ៉ាក់សាំង ថ្វីបើមានវ៉ាក់សាំងចាក់ឲ្យក៏ដោយ។

ដោយដកស្រង់សេចក្តីព្រាងនេះ RND បានផ្សាយថា “ដោយសារវ៉ាក់សាំងមានគ្រប់ដើម្បីចាក់បានភ្លាមៗដល់ប្រជាពលរដ្ឋទាំងអស់ហើយនោះ វាមិនសមហេតុផលទៀតទេដែលរដ្ឋាភិបាលសហព័ន្ធនិងអ្នកបង់ពន្ធ ត្រូវរ៉ាប់រងថ្លៃនៃការធ្វើតេស្តទាំងអស់”។

ខណៈការបោះឆ្នោតសហព័ន្ធនៅសល់មិនដល់ប្រាំពីរសប្តាហ៍ទៀតផងនោះ លោកស្រី Merkel និងមេដឹកនាំរដ្ឋទាំងអស់ នឹងពិភាក្សាអំពីវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងថ្មីដែលជំរុញដោយវីរុសបំប្លែងខ្លួន Delta ដោយមិនចាំបាច់មានការបិទខ្ទប់បន្តទៀត។

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីព្រាងនេះចែងថា អ្នកទាំងឡាយដែលមិនអាចចាក់វ៉ាក់សាំងដោយសារហេតុផលសុខភាព ដូចជាស្ត្រីនិងកុមារអាយុក្រោម ១៨ ឆ្នាំ នឹងនៅតែបន្តទទួលបានការធ្វើតេស្តដោយឥតគិតថ្លៃ។

RND បានបន្ថែមថា កាលបរិច្ឆេទជាក់លាក់នៅក្នុងខែតុលា សម្រាប់កម្មវិធីនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ អាល្លឺម៉ង់ រងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ស្លាប់និងបាត់ខ្លួនជិត ៨០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម