ព័ត៌មានជាតិ
អាជ្ញាធរចាប់ម៉ូតូ៥គ្រឿង និង ឡាន១គ្រឿង ក្នុងពេលចុះរៀប ចំ សណ្ដាប់ធ្នាប់ នៅមហាវិថី ម៉ៅសេទុង
កម្លាំងគណៈបញ្ជាការ ឯកភារាជធានីភ្នំពេញ បានសហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានបន្តដឹកនាំកម្លាំង ចុះអនុវត្តវិធានការច្បាប់ ដោយមិនមានការលើកលែង ចំពោះអាជីវកម្ម ដែលលក់ដូររំលោភយកចិញ្ជើមផ្លូវ បណ្តាលឲ្យបាត់បង់សោភ័ណភាពទីក្រុង និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងប្រតិបត្តិការការនេះ ម៉ូតូជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ច ចាប់ដាក់ឡានបញ្ជូនទៅកាន់ការិយាល័យសណ្ដាប់ធ្នាប់ រាជធានីភ្នំពេញផងដែរ។
ប្រតិបត្តិការការនេះបានធ្វើឡើង នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់ពីចំណុចស្ពានអាកាស៥មករា (តិចណូ) រហូតដល់ចំណុចសាលមហោស្រពចេនឡា ផ្សារដើមគរ ដែលជាពិសេសនៅលើផ្លូវ៣៣៤ ក្បែរផ្សារនាគមាស ដើម្បីរំដោះចិញ្ជើមផ្លូវ រក្សារទុកអោយអ្នកធ្វើដំណើរថ្មើជើង ឬជនពិការអាចធ្វើចរាចរណ៍បាន។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឯក ឃុនដឿន អភិបាល នៃគណៈ អភិបាលខណ្ឌទួលគោក លោក អែម សម្បិត្តប្រធានការិយាល័យសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅលើមហាវិថីម៉ៅសេទុង នេះម្តងហើយ និងបានណែនាំថា ចំពោះពលរដ្ឋ ដែលមិនអនុវត្ត ទៅតាមការណែនាំនេះទេ ពោល គឺនៅតែរំលោភយកចំណីផ្លូវទៀត នៅព្រឹកថ្ងៃទី១០ខែសីហានេះ អាជ្ញាធរនឹងចុះអនុវត្តម្ដងទៀត ជាមួយនិងការប្រើវិធានការច្បាប់ ដោយមិនលើកលែងឡើយ។
ជាលទ្ធផលនៅព្រឹកថ្ងៃទី១០ ខែសីហានេះ កម្លាំងចម្រុះបាននាំយកម៉ូតូបានចំនួន៥គ្រឿង សម្ភារៈមួយចំនួន និងរថយន្តស្ទូច១គ្រឿងផងដែរ បញ្ជូនទៅកាន់ការិយាល័យសណ្ដាប់ធ្នាប់ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕ (ដោយ)៖ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព