Connect with us

ជីវិតកម្សាន្ដ

នៅពីក្រោយភាពជោគជ័យបវរកញ្ញា ជិន នារីរ័ត្ន ទម្លាយរឿងសោកសៅខណ:ឪពុកស្លាប់ចំពេលប្រឡង​

បានផុស

នៅ

បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដ៏​ស្វិតស្វាញ​កម្ម​វិធី​បវរកញ្ញា​ឆ្លាត​វៃ​ ឬ​Miss Wisdom2021​បាន​រកឃើញ​ម្ចាស់​មកុដ​ជា​ផ្លូវការ​ហើយ ដោយ​កញ្ញាឯក​មក​ពី​ខេត្តបាត់ដំបង​ គឺ​កញ្ញា ហុក សា​រិ​តុលា អាយុ​១៩​ឆ្នាំ​ ជា​អ្នក​គ្រង​មកុដ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ហុក សា​រិ​តុលា ក៏​នឹង​ក្លាយជា​តំណាង​របស់​កម្ពុជា​ទៅ​ប្រកួត​នៅក្នុង​ប្រទេស​វៀតណាម​នា​ពេលខាង​មុខ​ផងដែរ​។​ ដោយឡែក​សម្រាប់​រឿង​មួយ​ទៀត​ដែល​គេ​ចាប់អារម្មណ៍​នោះ​ គឺ​សម្រាប់​បរ​វក​ញ្ញាលំដាប់​រង​ទី​២​កញ្ញា ជិន នារីរ័ត្ន​ ថ្មីៗ​នេះ​បានចេញ​សារ​បង្កប់ន័យ​បង្ហាញ​ពី​ការឈឺចាប់​អំឡុងពេល​កំពុង​ប្រឡង​។​

កញ្ញា ជិន នារីរ័ត្ន បាន​ថ្លែង​សារ​រៀបរាប់​រឿង​សោកសៅ​របស់ខ្លួន​ថា បរ​វ​កញ្ញា​គ្រប់គ្នា​ពេល​ទទួលបាន មកុដ​ពួកគាត់​រីករាយ​ចំណែក​ខ្ញុំ​វិញ​ពេល​ទទួលបាន មកុដ​ប្រឹង​សើច ញញឹម​តែ​ខាងក្រៅ ​តែ​ក្នុង​ចិត្ត​វិញ​ទឹក​ភ្នែក​ហូរ តែ​ខ្ញុំ​ទ្រាំ​ត្រូវ​ធ្វើខ្លួន​ឲ្យ​រឹងមាំ ប្រាប់​ខ្លួនឯង​ថា​ កុំ​យំ ខំប្រឹងប្រែង​ដើម្បី​បំពេញ​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួនឯង​និង​គ្រួសារ​និង​អ្នក​ដែល​នៅ​ជុំវិញខ្លួន​ខ្ញុំ​ចាំ​ផ្ដល់​កម្លាំងចិត្ត​ឱ្យ​។​

កញ្ញា ជិន នារីរ័ត្ន បាន​និយាយ​បន្តថា​ ពេល​កំពុង​ប្រកួត​លោក​ពុក​ជាទី​ស្រលាញ់​របស់ខ្ញុំ​គាត់​បាន​លា​ចាក​លោក​ចោល​ខ្ញុំ​ នាង​ខ្ញុំ​បានមក​ចូលរួម​បុណ្យសព​លោក​ពុក​បានតែ​២​ថ្ងៃ​។​ បុណ្យ​៧​ថ្ងៃ​លោក​ពុក​ក៏​ខ្ញុំ​មិន​បាន​ចូលរួម​ដែរ​ ដោយ​ជាប់​ធ្វើការ​ហ្វឹកហាត់ ពេលនោះដែរ​នាង​ខ្ញុំ​ក៏បាន​ដាច់​សរសៃរ​កែងជើង​ពេល​កំពុង​ហ្វឹក​ហាត់​។​

នាង​បន្ថែមថា ​ទោះជា​ខ្លួន​ឈឺ​ហើមជើង​ពិបាក​ដើរ​យ៉ាងណា​ក៏​នាង​ខំប្រឹង ដើម្បី​បំពេញ​ក្តី​ស្រ​ម៉ៃ​ខ្លួន​ឯង​និង​លោក​ពុក​ដែរ​ តែ​ប៉ុន្មាន​ថ្ងៃ​សោះ​ហេតុ​អី្វ​ពុក​មិន​រង​ចាំមើល​ភាពជោគជ័យ​របស់​កូន​។​ លោក​ពុក​តែង​តែ​និយាយថា ​ចង់ឃើញ​កូន​គ្រង​ឈុត​តំណាង​ជាតិ​ ហេតុ​អី្វ​មិន​រងចាំ​មើល​កូន​គ្រង​សិន កូន​នឹក​ពុក កូន​ស្រលាញ់​ពុក​ខ្លាំងណាស់​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម