Connect with us

ព័ត៌មានជាតិ

ក្រសួង​កសិកម្ម​បង្កាត់​បាន​ពូជស្រូវក្រអូប​ថ្មី មិនប្រកាន់រដូវ អាច​ឱ្យកសិករដាំដុះ​បានច្រើន​ដង

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងបញ្ចេញនិងផ្សព្វផ្សាយពូជស្រឡាយស្រូវក្រអូបមិនប្រកាន់រដូវថ្មី ជូនកសិករប្រើប្រាស់នាពេលខាងមុខ ដែលអាច​ដាំដុះបានច្រើនដងសំដៅបង្កើនការនាំចេញឱ្យបានកាន់តែច្រើនថែមទៀត។

ក្រសួងកសិកម្មបានឱ្យដឹងថា បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា CARDI​បាន​អភិវឌ្ឍន៍ពូជស្រឡាយស្រូវក្រអូប មិនប្រកាន់រដូវសម្រេចបានលទ្ធផលជាបន្តបន្ទាប់មក នារដូវវស្សាឆ្នាំ​២០២១នេះ វិទ្យាស្ថានCARDI និងសហនព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានជ្រើសរើសយកពូជស្រូវស្រឡាយ​ក្រអូបមិនប្រកាន់រដូវចំនួន៣ ដាក់បញ្ចូលក្នុងពិសោធន៍បន្សាំពូជលើស្រែកសិករចំនួន ៤០ កន្លែងនៅក្នុងខេត្តព្រៃវែង។ ក្នុងនោះ ២៥ ពិសោធន៍អនុវត្តន៍ដោយCARDI និង ១៥ ពិសោធន៍ទៀតអនុវត្តន៍ដោយសហព័ន្ធស្រូវ​អង្ករ​កម្ពុជា (CRF)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះទិន្នន័យដែលនឹងទទួលបានពីការធ្វើ ពិសោធន៍នេះ នឹងត្រូវធ្វើការវិភាគ មុននឹងបញ្ចេញ និងផ្សព្វផ្សាយ ពូជស្រូវស្រឡាយដែលល្អជាងគេជូនកសិករដើម្បីដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។

ក្រសួងកសិកម្មបានបញ្ជាក់ថា នៅប្រទេសកម្ពុជាពូជស្រូវក្រអូបប្រពៃណីស្ទើរតែទាំងអស់ អាចឲ្យកសិករធ្វើការដាំដុះបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា។ ដើម្បីឲ្យកសិករអាចបង្កើនការដាំដុះ ពូជស្រូវក្រអូបប្រណិត​បានគ្រប់រដូវ ចាប់ពីអំឡុងឆ្នាំ ២០១៣មក វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នកសិកម្មកម្ពុជា បានស្រាវជ្រាវអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូប តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល (មេ) និងស្រឡាយ CNi9024 (បា) ដែលមានប្រភពមកពីប្រទេសចិន។

ដោយសារស្រូវក្រអូបបានដើរតួរយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា ទើបក្រសួងបានប្រឹងប្រែងធ្វើការអភិវឌ្ឍប្រភេទពូជស្រូវក្រអូបមិនប្រកាន់រដូវនេះ ដើម្បីជំរុញលើការបង្កបង្កើនផលរបស់កសិករសម្រាប់ បង្កើនផលិតកម្មស្រូវ ឲ្យមានកំណើនកាន់តែខ្លាំងឡើងថែមទៀត សំដៅជម្រុញការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារក្រៅប្រទេសឲ្យមានកំណើនបន្ថែមទៀត ខណៈអង្ករក្រអូបកម្ពុជាកំពុងតែមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម