សុខភាព
កុំប្រហែសឲ្យសោះ! មូលហេតុដែលធ្វើឲ្យរាងកាយមានកង្វះជាតិដែក ប្រែជាស្លេកស្លាំង
ជាតិដែកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់ និងចាំបាច់សម្រាប់រាងកាយមនុស្សគ្រប់វ័យ។ អាយុលូតលាស់កាន់តែចាស់ ត្រូវការជាតិដែកច្រើនដូចជានៅវ័យកុមារ។ ទោះយ៉ាងណា មនុស្សវ័យជំទង់និងស្ត្រីមានផ្ទៃពោះ គឺមិនអាចខ្វះបានឡើយ។
តើកង្វះជាតិដែកគឺជាអ្វី?
ភាពស្លេកស្លាំងគឺជាភាពមិនប្រក្រតី ដែលបណ្ដាលមកពីកង្វះជាតិដែក។ ជាធម្មតាវាបណ្ដាលមកពីកង្វះជាតិដែក នៅក្នុងអាហារដែលទទួលទាន ឬមកពីការហូរឈាមរ៉ាំរ៉ៃ ដូចជាដំបៅក្រពះឬពោះវៀន។
មូលហេតុនៃជំងឺនេះ
កង្វះជាតិដែក គឺជាមូលហេតុចម្បងនៃភាពស្លេកស្លាំង ដែលបណ្ដាលឲ្យមានជំងឺខ្វះឈាមនិងខ្វះជាតិដែក។ វាច្រើនកើតមានឡើងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ នៅក្នុងប្រទេសអភិវឌ្ឍន៍ច្រើនកើតលើស្ត្រីដែលមករដូវ (ប្រហែល ៤-៨ភាគរយ) នេះបណ្ដាលមកពីការបាត់បង់ឈាម ដោយសារការមករដូវឬកង្វះជាតិដែកក្នុងពេលមានផ្ទៃពោះ ឬបំបៅដោះកូន ព្រោះវាជាពេលវេលាដែលរាងកាយត្រូវការជាតិដែកខ្ពស់។
ស្វែងយល់ពីអត្ថប្រយោជន៍នៃជាតិដែក
១ ជួយបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺ ជំនួយការលូតលាស់កោសិកាខួរក្បាល ទាក់ទងនឹងការយល់ដឹងនិងការចងចាំ ។
២ ជួយដល់មុខងារសាច់ដុំ និងជាសមាសធាតុនៃអង់ស៊ីមនៃថាមពល។ ដោយសាររាងកាយមិនទទួលបានជាតិដែកគ្រប់គ្រាន់ពីអាហារ និងថែមទាំងមានជំងឺរ៉ាំរ៉ៃ ដែលបណ្ដាលឲ្យស្រូបយកជាតិដែកតិច ដូចជាជំងឺរលាកក្រពះរ៉ាំរ៉ៃ ឬអូតូអ៊ុយមីនជាដើម។
ដូច្នេះហើយ ចំពោះស្ត្រីដែលមានអាយុ ១៥ និង ៥០ ឆ្នាំ គួរតែទទួលបានជាតិដែកប្រហែល ១៥ មីលីក្រាមក្នុងមួយថ្ងៃ។ ប្រសិនបើពួកគេមានអាយុ ៥០ ឬចាស់ជាងនេះ ត្រូវការជាតិដែក ១០ មីលីក្រាមក្នុងមួយថ្ងៃ។
ដើម្បីសុវត្ថិភាពសុខភាព វាជាការល្អបំផុតដែលត្រូវពិនិត្យមើលបរិមាណជាតិដែកនៅក្នុងខ្លួន។ ប៉ុន្តែការទទួលទានជាតិដែកច្រើន អាចបណ្តាលឲ្យរាងកាយយកជាតិដែកចេញទាំងស្រុង ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារថ្លើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឧស្សាហ៍ឈឺក្បាលប្រកាំង ត្រូវប្រយ័ត្នក្នុងការហូបអាហារខាងក្រោមនេះដាច់ខាត
ចុចអាន៖ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១១ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក