ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺបង្កើនប្រាក់ពិន័យចំពោះបុគ្គលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល
អភិបាលខេត្តកំពង់ស្ពឺបានកែសម្រួលកម្រិតទឹកប្រាក់សម្រាប់ការពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាល នីមួយៗ ចំពោះបុគ្គលដែលមិនគោរពដោយចេតនា នូវវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត ដោយពិន័យចាប់ពី២៥ម៉ឺនរៀងរហូតដល់ជាប់ពន្ធនាគារ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី០៩ ខែសីហាថា ប្រភេទវិធានការរដ្ឋបាលរួមមាន ទី១ បុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតរក្សាសុវត្ថិភាពបុគ្គលនឹងទទួលប្រាក់ពិន័យអន្តរការណ៍២៥០.០០០ រៀល ។ ទី២បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរត្រូវពិន័យ២លាន៥សែនរៀល។ ទី៣បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការជួបជុំ ឬប្រមូលផ្ដុំត្រូវពិន័យ២លានរៀល ។ ទី៤ បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការហាមឃាត់សកម្មភាពការងារមុខរបរឬអាជីវកម្មត្រូវពិន័យ៣លានរៀល។ ទី៥ បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើចរាចរណ៍ចេញចូលតំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវពិន័យ៣លានរៀល ។ ទី៦
បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបម្រាមគោចរត្រូវពិន័យ៣លាន៥សែនរៀល ។ ទី៧បុគ្គលដែលមិនគោរពដោយចេតនានៅវិធានការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវពិន័យ៤លានរៀល ។ ទី៨ បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភេទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ត្រូវពិន័យ៥លានរៀលនិងទី៩បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលផ្សេងទៀតដែលមានភាពចាំបាច់ដើម្បីឆ្លើយតបនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវពិន័យ២លាន ៥សែនរៀល។
លោកអភិបាលខេត្តបានបន្តថា ការពិន័យអន្តរកាលនៃសេចក្តីសម្រេចនេះជាសមត្ថកិច្ចរបស់មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌រដ្ឋបាលខេត្តកំពង់ស្ពឺនឹងត្រូវចេញបង្កាន់ដៃពិន័យអន្តរកាលជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលខាងលើ ដើម្បីឱ្យបង្កាន់ដៃបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍តាមកំហុសដែលខ្លួនបានប្រព្រឹត្តក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃការពិន័យអន្តរកាល។
លោកអភិបាលបានបន្តទៀតថា ការចេញបង្កាន់ដៃពិន័យអន្តរកាលត្រូវធ្វើឡើងចំនួន៣ច្បាប់ដោយមួយច្បាប់សម្រាប់ប្រគល់ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល និងពីរច្បាប់ទៀតសម្រាប់រក្សាទុកជាឯកសារ។
លោកអភិបាលខេត្តបានព្រមានថា ចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសនឹងវិធានការរដ្ឋបាលខាងលើក្នុងករណីអំពើល្មើសត្រូវបានប្រព្រឹត្តម្តងទៀតការសម្រេចពិន័យអន្តរការណ៍ត្រូវកើនឡើងទ្វេដងនៃប្រាក់ពិន័យដែលបានសម្រេចដូចមុនហើយចំណូលដែលប្រមូលបានពីការពិន័យ ត្រូវកត់ត្រាពីចំណូលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

លោកអភិបាលខេត្តបានបន្ថែមថា ការពិន័យអន្តរកាលតាមវិធានការរដ្ឋបាលអាចអនុវត្តបានក្នុងករណីបុគ្គលដែលប្រព្រឹត្តសារភាពទោសកំហុសនិងយល់ព្រមបង់ពិន័យស្របតាមខ្លឹមសារវិធានការរដ្ឋបាលក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងករណីបុគ្គលដែលមិនបានបង់ប្រាក់ពិន័យក្នុងអំឡុងពេលកំណត់ខាងលើមន្ត្រីរដ្ឋបាលខេត្តដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ថែមនូវការទទួលរងការពិន័យអន្តរការណ៍ខាងលើ។
ក្នុងករណីដែលបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃនោះបុគ្គលល្មើសនឹងទទួលរងការផ្ដន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ស្របតាមមាត្រាទី១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
អត្ថបទ ៖ សំអឿន






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ