នយោបាយ
លោក គង់ គាំ ចង់ឲ្យលោក អ៊ូ ច័ន្ទរ័ត្ន ធ្វើចៅមហា ដើម្បីរួបរួមគ្នារវាងអ្នកនយោបាយថ្មីៗ
លោក គង់ គាំ ដែលត្រូវបានគេស្គាល់ថា ជាអតីតមន្ត្រីជាន់ខ្ពស់នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរនោះ មានបំណងចង់ឲ្យលោក អ៊ូ ច័ន្ទរ័ត្ន ដែលជាសហស្ថាបនិកម្នាក់របស់គណបក្សកែទម្រង់កម្ពុជា ធ្វើជាអ្នកសម្របសម្រួល ដើម្បីរួបរួមគ្នារវាងអ្នកនយោបាយ ដែលទើបបង្កើតគណបក្សថ្មីៗ ចូលរួមគ្នាជាធ្លុងមួយ ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុខ។
បំណងរបស់លោក គង់ គាំ បានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខណៈលោក អ៊ូ ច័ន្ទរ័ត្ន បានបង្ហាញចេតនាចង់រួបរួមគ្នាជាមួយអតីតមន្ត្រីជាន់ខ្ពស់ទាំងអស់ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ និងខណៈដែលលោកមើលឃើញថា មានអតីតមន្ត្រី CNRP បាននាំគ្នាបង្កើតគណបក្សថ្មីៗជាបន្តបន្ទាប់។
បើតាមអ្នកនយោបាយចាស់វស្សារូបនោះ “ការរួបរួមអ្នកប្រជាធិបតេយ្យ មិនអាចគ្រាន់តែជាវោហាស័ព្ទនយោបាយនោះឡើយ។ ត្រូវប្រែក្លាយទ្រឹស្តី អោយទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង”។ លោកថា លោក អ៊ូ ច័ន្ទរត្ន ជាសហស្ថាបនិកម្នាក់របស់គណបក្សកែទម្រង់កម្ពុជា ដែលបានបង្កើតថ្មី ដូចគណបក្សនយោបាយថ្មីៗដទៃទៀតដែរ ហើយមានចេតនាបង្រួបបង្រួមអ្នកនយោបាយអតីត CNRP ដែលបានបង្កើតគណបក្សនយោបាយថ្មីៗ ឲ្យចូលរួមជាធ្លុងមួយក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុន។
លោក គង់ គាំ អះអាងថា នោះគឺជាចេតនាល្អ តែលោកថា ការចង់ជ្រកក្រោមដំបូលតែមួយ ដូចកាលអតីត CNRP ត្រូវឆ្លងការជួបពិភាក្សាគ្នាដោយស្ម័គ្រស្មោះ និងរួមគ្នាទទួលខុសត្រូវខ្ពស់ណាស់ ហើយដើម្បីអាចសម្រេចបញ្ហានេះ គណបក្សឆន្ទៈខ្មែរ យល់ស្របជូនតួនាទីដល់គណបក្សកែទម្រង់កម្ពុជា ជាអ្នកសម្របសម្រួល ដើម្បីអញ្ជើញថ្នាក់ដឹកនាំ និងអ្នកនយោបាយបង្កើតគណបក្សថ្មីៗ កំណត់ពេលវេលា និងទីកន្លែងសមស្រប ជួបពិភាក្សាគ្នា។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីនៅមិនទាន់អាចសុំការបញ្ជាក់ពីលោក អ៊ូ ច័ន្ទរ័ត្ន បាននៅឡើយទេ ប៉ុន្តែកាលពីថ្មីៗនេះ លោកធ្លាប់បានអះអាងថា លោកមានឆន្ទៈចង់បង្រួបបង្រួមគ្នាឡើងវិញ ជាមួយអតីតមន្ត្រីជាន់ខ្ពស់ទាំងជាង២០រូប ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីប្រជែងជាមួយបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។ លោកថា បើមានការរួបរួមគ្នាក្រោមស្លាកបក្សតែមួយ គឺពិតជាមានឥទ្ធិពលលើឆាកនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានស្នើសិទ្ធសុំធ្វើនយោបាយឡើងវិញ បានបង្កើតគណបក្សចំនួន៦ ក្នុងនោះមាន គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរស្រលាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ និងគណបក្សឆន្ទៈខ្មែរ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ចរាចរណ៍១០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤