ព័ត៌មានអន្ដរជាតិ
ថៃ នៅសល់ខេត្តតែមួយគត់ មិនទាន់រកឃើញករណី Delta ក្រៅពីនេះ វាយលុកអស់ហើយ
នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ (DMS) បាននិយាយកាលពីថ្ងៃអង្គារទី១០ ខែសីហា ថា Delta បានក្លាយជាវីរុសកូវីដ-១៩បំប្លែងខ្លួនលេចធ្លោ ហើយត្រូវបានរកឃើញក្នុងខេត្តចំនួន៧៦ ក្នុងចំណោមខេត្តទាំង៧៧ក្នុងប្រទេសថៃ។
វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ឥឡូវនេះគឺជាក្តីកង្វល់ដ៏កំពូលមួយរបស់ពិភពលោក ដោយសារតែអត្រាឆ្លងខ្ពស់ជាង ៤០ភាគរយ បើប្រៀបធៀបទៅនឹងវីរុស Alpha ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស។
អគ្គនាយក DMS លោកវេជ្ជបណ្ឌិត Supakit Sirilak កាលពីម្សិលមិញបាននិយាយថា Delta នៅតែជាវីរុសបំប្លែងខ្លួនលេចធ្លោក្នុងទីក្រុងបាងកក ដោយគេរកឃើញរហូតដល់ទៅ ៩២ភាគរយ ក្នុងចំណោមករណីទាំងអស់ខណៈ ៤,៦ភាគរយគឺជាវីរុស Alpha។
ទោះបីជាយ៉ាងណាក៏ដោយ វីរុសបំប្លែងខ្លួន Delta មិនទាន់ត្រូវបានរកឃើញក្នុងខេត្ត Suphan Buri នៅឡើយទេ។
ស្របពេលជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត Supakit បាននិយាយថា រហូតមកដល់ពេលនេះ នៅតែមិនមានសញ្ញាណាមួយទេ អំពីវីរុសបំប្លែងខ្លួន Lambda មកពីតំបន់អាមេរិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ហក់ឡើងដល់កម្រិតខ្ពស់បំផុត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល