Connect with us

សុខភាព

​​ឥណ្ឌារក​ឃើញ​គួរ​ឲ្យ​បារម្ភ​លើ​អ្នក​ជាសះស្បើយពីកូវីដអាច​កើត​ជំងឺទឹក​នោម​ផ្អែម

បានផុស

នៅ

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន លោក Vipul Shah បាន​ចំណាយ​ពេល​១១​ថ្ងៃ​ដើម្បី​ព្យាបាល​កូវីដ-១៩​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ទី​ក្រុង Mumbai។ លោក​ដែល​មិន​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ទឹក​នោម​ផ្អែម​ពី​មុន​ត្រូវ​បាន​គ្រូ​ពេទ្យ​ប្រើ​ថ្នាំ​ស្តេរ៉ូអ៉ីដ​​​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ-១៩​ដែល​លោក​បាន​ឆ្លង។

ថ្នាំ​ស្តេរ៉ូអ៉ីដ​បាន​ជួយ​កាត់​បន្ថយ​ការ​រលាក​សួត​ពី​កូវីដ និង​ទំនង​ជា​ជួយ​បញ្ឈប់​ការ​ខូច​ខាត​មួយ​ចំនួន​ដែល​​អាច​កើត​​ឡើង​នៅ​ពេល​ប្រព័ន្ធ​ការពារ​រាង​កាយ​​បាន​ចុះ​ខ្សោយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​មេ​រោគ​កូរ៉ូណា។​

ប៉ុន្តែ​ពួក​វា​ក៏​កាត់​បន្ថយ​ភាព​ស៊ាំ និង​ជំរុញ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​ជំងឺ​កូវីដ​-១៩​ ទាំង​អ្នក​មាន​ជំងឺទឹកនោមផ្អែម និង​អ្នក​​គ្មាន​​​ជំងឺ​ទឹក​នោម​ផ្អែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជា​សះ​ស្បើយ​ពី​កូវីដ-១៩​ជិត​មួយ​ឆ្នាំ​ក្រោយ​មក លោក Shah អាយុ​៤៧​ឆ្នាំ​​នៅ​តែ​ប្រើ​ថ្នាំ​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​។ លោក​បាន​ប្រាប់​ថា ៖«ខ្ញុំ​ដឹង​មនុស្សជា​ច្រើន​ដូច​ខ្ញុំ​​ដែរ​ដែល​កំពុង​ប្រើ​ថ្នាំ​ដើម្បីព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​កូវីដ-១៩»។

ប្រទេសឥណ្ឌា​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៦​នាក់​ក្នុង​ពិភព​លោក​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ជា​កន្លែង​ដែល​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​៧៧​លាន​នាក់​ដែល​ស្ថិត​នៅ​លេខ​២ក្នុង​ពិភព​លោក​​ ខណៈ​ប្រទេស​ចិន​ស្ថិត​នៅ​លេខ​១​ដែល​មាន​ប្រជា​ជន​១១៦​លាន​នាក់​កំពុង​រស់​នៅ​ជា​មួយ​ជំងឺ​​ទឹន​នោម​ផ្អែម។

ក្រុម​វេជ្ជបណ្ឌិត​រាប់​លាន​នាក់​​នៅ​មិន​ទាន់​ធ្វើ​រោគ​វិនិច្ឆ័យ​សម្រាប់​ជំងឺ​រាំរ៉ៃ​ និង​វិវត្ត​នេះ​​ដែល​បាន​កើត​ឡើង​នៅ​ពេល​លំពែង​មិន​បាន​ផលិត​អាំង​ស៊ុយលីន​​​គ្រប់​គ្រាន់ ឬ​រាង​កាយ​មិន​អាច​ប្រើ​អាំងស៊ុយលីន​​ដែល​វា​ផលិត​បាន​ដោយ​ប្រសិទ្ធភាព។

ប្រការ​នេះ​នាំ​ឲ្យ​កើន​ឡើង​គ្លុយកូស​​ដែល​ជា​ប្រភេទ​ស្ករ​ម្យ៉ាង​នៅ​ក្នុង​ឈាម និង​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ធ្ងន់​ធ្ងរ រាប់​ទាំង​ការ​ខូច​តម្រង​នោម ភ្នែក និងបេះ​ដូង។

ជំងឺ​ទឹក​នោម​ផ្អែម​ស្ថិត​នៅ​ក្នុង​ក្រុម​នៃជំងឺ​ជា​មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​ហានិភ័យ​កើន​ឡើង​នៃជំងឺ​កូវីដ-១៩​ធ្ងន់​ធ្ងរ។ ប្រការ​ផ្សេង​ទៀត​គឺ​ធាតុ​  សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះ​ដូង និង​សួត។

ឥឡូវ​នេះ ក្រុម​វេជ្ជបណ្ឌិត​មាន​ការ​ភ័យ​ខ្លាច​ទៅ​លើ​អ្នក​ជំងឺ​មួយ​ចំនួន​ធំ​ដែល​ជា​សះ​ស្បើយ​ពី​កូវីដ-១៩ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេញ​លេញ។ ទូទាំង​ពិភព​លោក មនុស្ស​ជិត​៣២​លាន​ដែល​បាន​ឆ្លង​កូវីដ។ ប្រទេស​ឥណ្ឌាស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ដែល​មាន​អ្នក​ឆ្លង​កូវីដ​-១៩​ច្រើន​បំផុត​​ បន្ទាប់​ពី​អាមេរិក​លេខ​១។

លោក​វេជ្ជបណ្ឌិត Rahul Baxi អ្នក​ឯកទេសជំងឺ​ទឹក​នោម​ផ្អែម​បាន​និយាយ​ថា ៖«ការ​ព្រួយ​បារម្ភ​គឺ​​ថា កូវីដ​-​១៩​​អាច​បង្ក​ជា​ស៊ូណាមិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​កូវីដ-១៩​ចប់​ទៅ»។

លោក​បាន​និយាយ​ថា ​៨​ទៅ​១០​%​នៃ​អ្នក​ជំងឺ​របស់​លោក​​មិន​ធ្លាប់​មាន​​​ប្រវត្តិ​ជំងឺ​ទឹក​នោម​​ផ្អែម​​ពី​មុន​ដែល​បាន​ឆ្លង​កូវីដ-១៩​បាន​បន្ត​មាន​កម្រិត​ឈាន​ស្ករ​ខ្ពស់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ បន្ទាប់​ពី​ជា​សះ​ស្បើយ​​ពី​កូវីដ និង​បាន​ប្រើ​ថ្នាំ។

«អ្នក​ខ្លះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​កម្រិត​កំណត់​នៅ​ឡើយ។ អ្នក​ខ្លះ​កំពុង​គ្រប់​គ្រង​ដោយ​ប្រើ​ថ្នាំ បើ​ទោះ​ជា​ពួក​គេ​បាន​ជា​សះ​ស្បើយ​ពី​កូវីដមួយ​ឆ្នាំ​ហើយ​ក្តី»។ លោក​បាន​បញ្ជាក់។

ក្រុម​វេជ្ជបណ្ឌិត​ទូទាំង​ពិភព​លោក​កំពុង​ជជែក​វែក​ញ៉ែក​ថា​តើ​ ជំងឺ​កូវីដ-១៩​ខ្លួន​ឯង​ជា​អ្នក​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​សម្រាប់​អ្នក​ជំងឺ​ដែល​​មិន​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ទឹក​នោម​ផ្អែម។

ក្រុម​វេជ្ជបណ្ឌិត​បន្ត​​ថា ឬ​ក៏​​បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ស្តេរ៉ូអ៉ីដ​ដើម្បី​ព្យាបាល ព្យុះ​ស៊ីតូអ៉ីន​​នៅ​ពេល​​​ប្រព័ន្ធភាពស៊ាំរបស់​រាងកាយ​បាន​ទៅ​ហួស​ល្បឿន​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា ហើយ​វីរុសខ្លួន​ឯង​ធ្វើ​ឲ្យ​ខូច​ខាត​កោសិកា​នៅ​ក្នុង​លំពែង​ដែល​បង្កើត​​អ៉ីស៊ុយលីន។

តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌា​ទៅ​លើ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ពី​​ជំងឺ​​ផ្សិត​ខ្មៅ​ទំនង​ជា​ជាប់​ពាក់​ព័ន្ធ។

ឥណ្ឌា​មាន​អ្នក​ជំងឺ​ផ្សិត​ខ្មៅ​ជាង​៤៥០០០​នាក់​​ដែល​ប៉ះ​ពាល់​​​ដល់​ច្រមុះ ភ្នែក និង​ពេល​ខ្លះ​ខួរ​ក្បាល ហើយ​ជា​ទូទៅ​រយៈ​ពេល​១២​ទៅ​១៨​ថ្ងៃ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​កូវីដ-១៩។

ការ​សិក្សា​រក​ឃើញ​ថា ១៣​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​១២៧​នាក់ ឬ​ស្មើ​១០​%​នៃ​ករណី​​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​កើត​​ថ្មី។ ​អាយុ​ជា​មធ្យម​ភាគ​៣៦​ឆ្នាំ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​គឺ​​៧​នាក់​ក្នុង​ចំណោម​ពួក​គេ​​មិន​បាន​ផ្តល់​​ថ្នាំ​ស្តេរ៉ូអ៉ីដ​​​ ឬ​​ដាក់​​ជំនួយ​អ៊ុក​ស៊ីសែន​ឡើយ​នៅ​ពេល​ពួក​គេ​ព្យាបាល​កូវីដ។

លោក​វេជ្ជបណ្ឌិត Akshay Nair អ្នក​ឯកទេស​​វះ​កាត់​ចក្ខុ​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​បាន​និយាយថា ៖«ប៉ុន្តែ​ អ្នក​ជំងឺ​ទាំង​នោះ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ប្រការ​នេះ​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ»។

ការ​សិក្សា​មួយ​ទៀត​​លើ​អ្នក​ជំងឺ​៥៥៥​នាក់​ចេញ​ពី​មន្ទីរ​ពេទ្យ​​​២​នៅ​ Delhi និង​ Chennai បាន​​រក​ឃើញ​ថា អ្នក​ទាំង​​នោះ​ដែល​មាន​រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ បន្ទាប់​ពី​ឆ្លង​កូវីដ-១៩​មាន​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​​អ្នក​ដែល​​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​ទៀត។

លោក​វេជ្ជបណ្ឌិត Anoop Misra អ្នក​​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម និង​ជា​សហនិពន្ធ​​ក្នុង​ការ​សិក្សា​ស្រាវនេះ​បាន​ឲ្យ​ដឹង​ថា ភស្តុតាង​កំពុងលេច​ឡើង​អំពី​ការ​ជាប់​ពាក់​ព័ន្ធគ្នា​​​រវាង​កូវីដ-១៩ និង​ជំងឺ​ទឹក​នោម​ផ្អែម​បង្ហាញ​ពី​ភាព​ស្មុគ​ស្មាញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៤១ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៤៧ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម