Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ពិនិត្យ​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​២​កន្លែង​ សម្រាប់ទទួល​ពលករ​មកពី​ថៃ​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្ម​ការ អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវ​វីដ​១៩ ទទួលបន្ទុក​អនុគណៈកម្មការ​បច្ចេក​ទេស និង​ព្យាបាល បាន​ចុះទៅពិនិត្យ​វឌ្ឍនភាព​មណ្ឌល​ព្យាបាល​ធំៗ​២​កន្លែង​នៅ​ខេត្តបន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​សាងសង់ឡើងនេះ ​បម្រុង​សម្រាប់​ព្យាបាល​ជូន​បងប្អូន​ពលករ​ខ្មែរ​ ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ ក្នុង​ករណី​ដែលមានជំងឺ​កូ​វីដ​១៩ អម​ដំណើរ​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ទទួល​ជា​ប្រធាន​អនុ​គណៈកម្មការ​សាងសង់​នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បាន​ដឹកនាំ​រៀបចំ​និង​សាងសង់​មណ្ឌល​ព្យាបាល​ធំៗ​ទាំង​២​នេះ ជាមួយនិង​ក្រុមការងារ​នឹង​មានការ​សម្របសម្រួល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផង​ដែរ នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២១ ។

​មណ្ឌល​ព្យាបាល​ធំ​ទាំង​២​កន្លែង​នោះ​ទី​១ មាន​ទីតាំង​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែល​ជា​អតីត​គម្រោង​រោងចក្រ​មួយ​មាន​ផ្ទៃដី​២​ហិច​តា​ ក្នុងនោះ​ផ្ទៃ អគារ​១,២​ហិច​តា ដែល​អាច​ដាក់​ចំណុះ​អ្នក​ជំងឺ​បាន​ចំនួន​៣,០០០​នាក់​ និង​ទី​២ នៅ​គម្រោង​ផ្សារ​អ៊ឹង វណ្ណ​ម៉ៅ ចម្ការ​តា​ដោក​នា ភូមិ​ចម្ការ​តា​ដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ដែល​អាចដាក់​ចំណុះ​អ្នក​ជំងឺ​បាន​ចំនួន​៣,០០០​នាក់​ដែរ។​ លោក​អ៊ុំ រាត្រី ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ ខេត្តបន្ទាយមានជ័យ​ និង​ក្រុម​ការងារ​បាន​រាយការណ៍​ពី​លទ្ធផល​ការងារ​រៀបចំ​សាងសង់​និង​ការត្រៀម​បើក​ឲ្យ​ដំណើរ​បាន​ហើយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នូវ​មណ្ឌល​ព្យាបាល​ធំ​ខាងលើ គឺ​នៅឡើយ​តែ ផ្នែក​សេវា និង​ការ​ដាក់ចូល​នូវ​គ្រូពេទ្យ​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​តែប៉ុណ្ណោះ។​

សូម​រំលឹកថា នៅក្នុង​ខេត្ត​នេះ​បន្ទាយមានជ័យ​មាន​មណ្ឌល​ព្យាបាល​ និង​មន្ទីរពេទ្យ​សាធារណៈ​សម្រាប់ពិនិត្យ ថែទាំ​អ្នក​ជំងឺ​កូ​វីដ​១៩ ចំនួន​១៥​កន្លែង។ ​ចំណែក​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​២៤​កន្លែង ហើយ​មកទល់​ដើមខែ​សីហា​នេះ មាន​អ្នក​ជំងឺ​កូ​វីដ​១៩ ដែល​បាន​និង​កំពុង​ព្យាបាល​មាន​ចំនួន​៤, ៥៩៩​នាក់ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​៤,៥៦៤ នាក់។​ ចំពោះមុខ​មន្ទីរ​និង​រដ្ឋបាលខេត្ត​កំពង់​រៀបចំ​មណ្ឌល​ព្យាបាល និង​មន្ទីរពេទ្យ​៦​កន្លែង​ទៀត គឺ​រួមទាំង​មណ្ឌល​ព្យាបាល​យក្ស​ទាំង​២ ខាងលើ​ផងដែរ៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍៤០ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ៤៤ នាទីutes មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ៦០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម