Connect with us

ព័ត៌មានអន្ដរជាតិ

Trump បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅមជ្ឈិមបូព៌ា ជាសញ្ញាផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់មុនពេល Biden ឡើងកាន់តំណែង

បានផុស

នៅ

លោក Donald Trump បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងការព្រមានជាក់ស្តែងដល់ប្រទេស អ៊ីរ៉ង់។

វាបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីត្រូវបានគេរាយការណ៍ថា និយាយអំពីការវាយប្រហារលើសាធារណរដ្ឋឥស្លាមមួយនេះបន្ទាប់ពីមានការព្រមានថា វាអាចបង្កឲ្យមានសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក Trump កំពុងពិចារណាថាតើគាត់គួរតែវាយប្រហារប្រទេសអ៊ីរ៉ង់ដែរឬក៏អត់មុនពេលលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតម្តងទៀតក្រោមការដឹកនាំរបស់រដ្ឋបាលលោក Trump បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។

បញ្ជាការកណ្តាលអាមេរិកបានប្រកាសពីការមកដល់នៃយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ដោយនិយាយថា យន្តហោះទាំងនេះនឹងកំញើញការឈ្លានពាននិងធានាដល់ដៃគូនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

យ៉ាងហោចណាស់មានយន្តហោះ៣គ្រឿងក្នុងចំណោមយន្តហោះប្រភេទ Stratofortress ដែលជាយន្តហោះធំជាងគេនៅក្នុងកងទ័ពអាកាសអាមេរិក បានហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលមុនពេលឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិក។

វាជាលើកទី៣ក្នុងរយៈពេល១៨ខែដែលយន្តហោះទម្លាក់គ្រាប់បែក B-52 ត្រូវបានដាក់ពង្រាយដើម្បីបង្ហាញសាច់ដុំយោធាដែលផ្តោតលើប្រទេសអ៊ីរ៉ង់។

យន្ដហោះនេះបានហោះហើរមិនឈប់ទៅកាន់តំបន់មជ្ឈិមបូព៌ាចេញពីមូលដ្ឋានរបស់ពួកគេក្នុងរដ្ឋ North Dakota ហើយត្រូវបានគេរំពឹងថានឹងឈរជើងនៅមូលដ្ឋានអាមេរិកក្នុងប្រទេស ការតា។

យន្ដហោះចម្បាំង F-15 រួមជាមួយយន្តហោះចាក់បញ្ចូលប្រេងលើអាកាសធុន KC-10 និង KC-135 ក៏អមដំណើរយន្តហោះទម្លាក់គ្រាប់បែកទាំងនេះផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម