Connect with us

ព័ត៌មានជាតិ

ថៃបិទមិនឲ្យនាំ​តាង៉ែន​ចូល កសិករនាំគ្នា​យក​រថយន្តធុនធំជិត​​​២០​​គ្រឿង ​បិទច្រកអន្តរជាតិ​ដូង

បានផុស

នៅ


ខេត្តបាត់ដំបង៖ ក្រុមអាជីវករក៏ដូចជាកសិករអ្នកដាំដំណាំតាង៉ែនជាច្រើននាក់ កាលថ្ងៃទី១០ខែសីហា ឆ្នាំ​២០២១​​ ម្សិលមិញនេះ បាននាំគ្នាយករថយន្តប្រមាណជិត២០គ្រឿង មកតម្រៀបបិទផ្លូវសុំឲ្យអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តបាត់ដំបង ជួយអន្តរាគមន៍អនុញ្ញាតិឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់​បានចូលទៅលក់ក្នុងដីថៃ ព្រោះថៅកែថៃនិងចិនកំពុងរង់​ចាំទទួលទិញកសិផលរបស់ពួកគាត់។

ការបិទផ្លូវរបស់ក្រុមឈ្មួញ រួមកសិករជាអ្នកដាំដំណាំតាង៉ែននៅតំបន់ព្រំដែនជាច្រើនបាននាំគ្នាយករថយន្ត​ធុន​ធំជិត២០គ្រឿង បិទចរាចរណ៍នៅមាត់ច្រកទ្វាអន្តរជាតិដូង ក្រោយអាជ្ញាធរថៃបិទមិនឲ្យចូលលក់ផ្លែឈើនេះរហូតមកដល់ថ្ងៃទី១១ខែសីហានេះនៅមិនទាន់ដោះស្រាយបាននៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកតវ៉ាបានឲ្យដឹងថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅក្នុងទឹកដីថៃបាន តែនៅព្រឹកថ្ងៃដដែលស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃ បិទ​មិនឲ្យចូលទៅវិញតើឲ្យពួកគាត់យកទៅលក់នៅ​ឯណា​ ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួនទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺន​តោន​ទៀតតើមានទីផ្សារឯណាដើម្បីលក់បើគ្មានដំណោះស្រាយ ពួកគាត់ជាឈ្មួញក៏ដូចជាអ្នកប្រកបរបរដាំដំណាំ​មួយ​នេះសង្ឃឹមអ្វីទៀត។

ពាក់ព័ន្ធករណីខាងលើនេះលោកសឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថា ការបិទមិនឲ្យផ្លែឈើ​​តាង៉ែននាំចូលទៅលក់នៅក្នុងទឹកដីថៃនេះ ធ្វើឡើងដោយភាគីថៃតែប៉ុណ្ណោះដោយសារតែច្រកទ្វារអន្តរជាតិ​ដូងមិនមានកិច្ចព្រមព្រៀង និងឯកភាពឲ្យចេញចូលបាន ហើយបច្ចុប្បន្នផ្លែឈើខាងលើនេះអាចនាំចូលទៅលក់ប្រទេសថៃបានមានតែច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិនតែមួយប៉ុណ្ណោះ។

រហូមកដល់ព្រឹកថ្ងៃទី១១ខែសីហានេះ ក៏នៅតែមិនទាន់មាន​ការឯកភាពគ្នាក្នុងការរកដំណោះស្រាយនៅឡើយ ដើម្បីបាននាំចូលកសិផលផ្លែតាង៉ែនកាត់តាមច្រកទ្វារ​ដូងខេត្តបាត់ដំបង ខណះក្រុមការងារកំពុងតែខិតខំពន្លឿងការពិភាគ្សារកដំណោះស្រាយលើករណីនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម