Connect with us

សុខភាព

ពេលសុខភាពខ្សោយ ត្រូវ​ស្វែងរកសិនថា​ មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?

បានផុស

នៅ

អ្នកខ្លះមិនឈឺផង សុខចិត្ត​លើកថ្នាំំ​ទំាងក្បង់មកលេប ដើម្បី​ថែសម្រស់ ឬជឿសម្តី​ពួកអ្នកបោកប្រាស់ ដែលកំពុង​ធ្វើមានបាន លើ​ការបំផ្លាញ​សុខភាព​និងអនាគ​តអ្នកដទៃដោយការលក់ថ្នាំទំាងនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ការដែល​ឈឺតិចតួច ហើយ​​រកថ្នាំមកលេបម្តងបាន​ស្រន់បន្តិច​ក៏លែងខ្ចីខ្វល់លេប​ទៀត​ គឺជាអ្វី​ដែលសង្គមខ្មែរកំពុងធ្វើ​​ ហើយក៏​ជាសកម្មភាពដែល​សម្លាប់ខ្លួនឯងដោយគ្មាន​បន្សល់ដាន​។

ក្នុងករណីខ្លះ ថ្នាំអាចមិនមែនជាវិធីសាស្រ្ត ដែលមាន​តែមួយគត់ ឬល្អបំផុត ក្នុងការ​ធ្វើឱ្យស្ថានភាពសុខភាព កម្លាំងពលំបាន​ល្អ​ប្រសើរឡើងនោះទេ។

ពេលខ្លះ អ្វីទាំងអស់ដែលរាងកាយ​យើង​ត្រូវការ គឺរបៀបរស់នៅមាន​សុខុមាលភាព​ ឧទាហរណ៍ឈប់ជក់បារី ឈប់ហូបខ្លាញ់អាក្រក់ៗ ឈប់ហូបអាហារផ្អាប់ ឈប់ចង់ស្រកទម្ងន់ ដោយវិធី​​បំផ្លាញ​ប្រក្រតីភាពនៃ ក្រពះ (ថ្នំាទំាងនោះ​ចូលទៅហាមក្រពះមិនឱ្យនឹកឃ្លាន ហូបមិនឆ្ងាញ់ អណ្តាតមិនស្គាល់ជាតិ  ) និងបំផ្លាញតម្រងនោម (ថ្នាំសម្រកមានជាតិក្តៅខ្លាំង​បំផ្លាញ​តម្រងនោម​)។ល។

មិនដែល​ធ្វើសកម្មភាពរាងកាយ ហាត់ប្រាណ​ឱ្យ​បាន​យ៉ាងតិច ៣០ នាទី យ៉ាងហោច​៤ថ្ងៃ​នៃសប្តាហ៍នីមួយៗផង ​សម្រុកទៅទិញវីតាមីនមកលេប​តើបានផលអ្វី?

សម្រាប់លក្ខខណ្ឌខ្លះ យើង​អាចមានជំរើសផ្សេងទៀតក្នុងការព្យាបាលដោយចលនា ហើយ​កាត់បន្ថយឬមិនលេបថ្នាំសោះ។

បើយើង​នៅតែចចេសជឿលើឱសថនៅតាម​ឱសថស្ថាន នោះជាសិទ្ធិរបស់គ្រប់គ្នា ប៉ុន្តែ KPT plus មាន​តួនាទី​ ក្នុងការ ពន្យល់ឱ្យអ្នកអានខ្លួនចេះពិចារណាថ្លឹងថ្លែង។

ចូរសួរសំណួរទំាងនេះ​ដើម្សីសុវត្ថិភាព​ខ្លួនយើងរាល់ពេលគេឱ្យថ្នាំមកប្រើឬកែជំងឺ៖

១ សួរថា តើថ្នាំនេះមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ខ្ញុំ? តើមាន​ផលប៉ះពាល់អ្វីខ្លះ? តើមានជម្រើស​ងាយនិងមានសុវត្ថិភាពជាងនេះទេ?

២ ប្រសិនបើខ្ញុំលេបវា តើស្ថានភាពរបស់ខ្ញុំនឹងរីកចម្រើនលឿនឬនៅដដែល? ប្រសិនបើខ្ញុំមិនលេបតើវានឹងបង្កើនហានិភ័យនៃជំងឺរបស់ខ្ញុំនាពេលអនាគតដែរ? តើខ្ញុំត្រូវការបន្តលេបថ្នាំហ្នឹង​យូរប៉ុណ្ណាទៀត?

៣ ប្រសិនបើខ្ញុំមានអារម្មណ៍ធូរស្រាលតើខ្ញុំអាចឈប់ប្រើវាបានទេ? តើខ្ញុំត្រូវការបន្ថយកម្រិតបន្តិចម្តងៗសិន ទើបអាចបញ្ឈប់? តើខ្ញុំគួរយ៉ាងណាប្រសិនបើខ្ញុំមានបញ្ហាជាយថាហេតុ​មួយថ្នាំ?

ថាំ្នពេទ្យមួយចំនួន ត្រូវ​បានយកមកប្រើ​កែរោគ ក្នុងរយៈពលខ្លី ។ ប៉ុន្តែថាំ្នខ្លះទៀតតូ្រវតែ​ប្រើប្រាស់ពេញ​មួយ​ជីវិត។

ឧទាហរណ៍ ថ្នាំអង់ទីប៊ីយោទិច Antibiotics ត្រូវប្រុងប្រយ័ត្នណាស់ ព្រោះវាមាន​ផលប៉ះពាល់ច្រើន និង​​​ត្រូវ​ប្រើ​ក្នុងរយៈពេលកំណត់ជាក់លាក់មួយ ដោយបន្តលេបវា ទោះ​បីបាន​ជាសះហើយ​ក្តី។ ​មិនអញ្ចឹងមេរោគនឹងស៊ាំ វាបណ្តុះឡើងដោយ​​​ខ្លួន​វានូវភាពធន់នឹងថ្នាំ ដែលជាសញ្ញាដ៏គ្រោះថ្នាក់បំផុតមួយ​សម្រាប់មនុស្ស​​។

ការដែលកំពុងលេបៗ ហើយ​ក៏បញ្ឈប់ការលេបថ្នាំចោល ភ្លាមៗដូចជា ពពូកថ្នាំដែល​ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក៏អាចបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរដែរ៕

ប្រែសម្រួល៖ ចម្រើន តារា​

ចុចអាន៖ នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់

ចុចអាន៖ ពេលកំពុងប្រើថ្នាំពេទ្យ អាចប្រតិកម្មនឹងកាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៤០ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៤៦ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម