ព័ត៌មានជាតិ
បង្ក្រាបក្រុមចោរវ័យក្មេង ចាំស្ទាក់វាយប្លន់យកម៉ូតូ នៅផ្លូវជាតិលេខ៤
ក្រុមចោរដែលធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយនោះ ពេលចេញមកវិញ បានធ្វើសកម្មភាពចាំពួកស្ទាក់វាយប្លន់យកម៉ូតូពីពលរដ្ឋ នៅផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ចក្របួចជាប់អស់ហើយ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អ៊ី សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យ០៩នាក់ឃាត់ខ្លួនបាន០៨នាក់ ទី១ឈ្មោះ កើត គឹមអៀង ភេទប្រុស កើតឆ្នាំ១៩៩៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ជាមេខ្លោងនិងជាអ្នកវាយលើជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីជួញដូរសារធាតុញៀន។

ទី២ឈ្មោះធី រដ្ឋា ហៅតឿ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលសាម៉សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាអ្នកវាយជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ។
ទី៣ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ជាអ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១។
ទី៤ឈ្មោះ ឃីម ប្រាកដ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្លាប់ធ្វើសកម្មភាពឆក់ចំនួន០៤លើក។
ទី៥ឈ្មោះ កែវ ចាន់ដារ៉ា ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។
ទី៦ឈ្មោះ ស៊ុំ ពិសា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។
ទី៧ឈ្មោះ ឡេង តុង ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។
ទី៨ឈ្មោះ ជ្រឹង វេហា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្ដាល និងទី៩ឈ្មោះ អៀម សម្បត្តិ ភេទប្រុស កើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។



នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីក្លឹបហាត់ប្រាណសាច់ដុំនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ។ ពេលដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុម គ្នាប្រាំបួននាក់ ជិះម៉ូតូបីគ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់នឹងក្បាល បណ្ដាលឲ្យដួលនៅលើផ្លូវជាតិ ពេលនោះបក្ខពួកជនសង្ស័យ កំពុងសម្លុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ចកំពុងល្បាតមកដល់ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើត តាមផ្លូវជាត់លេខ៤ ហើយសមត្ថកិច្ចបានដេញតាម និងពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទង ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួកជនសង្ស័យ បានតែម្ដង។
តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននិងបក្ខពួកបាននាំគ្នាចាំធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤ លុះដល់ពេលកើតហេតុទើបឃើញជនរងគ្រោះជិះម៉ូតូមកពីទិសខាងកើត ក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ នឹងគំរាមយកម៉ូតូប្រាកដមែន។ ករណីនេះ កម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ មុនី
សូមចុចអាន៖ ថៅកែ រំលោភកូនឈ្នួលអាយុ១៧ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ