ព័ត៌មានជាតិ
ទូតចិនផ្ដល់ជំនួយឱសថ ដែលត្រូវបានណែនាំ ក្នុងត្រីវិស័យរបស់ចិន សម្រាប់ព្យាបាលជំងឺកូវីដ ដល់រដ្ឋបាលរាជធានីភ្នំពេញ
ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយពិសេស ជាឱសថចិន Huashi Baidu Keli ចំនួន១០កេះ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយឱសថនេះ ត្រូវបានណែនាំ នៅក្នុងត្រីវិស័យរបស់ចិន ក្នុងការព្យាបាល ជំងឺវីរុសកូវីដ-១៩ផងដែរ។ ការផ្ដល់ជំនួយនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែសីហា រវាងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅរដ្ឋបាលរាជធានីភ្នំពេញ។
លោក Wang Wentian បានថ្លែងក្នុងពិធីនេះថា ចាប់តាំងពីមានការផ្ទុះឡើង នូវរលកថ្មីនៃជំងឺវីរុសកូវីដ កាលពីខែកុម្ភៈឆ្នាំ២០២១នេះមក រដ្ឋាភិបាលចិន បានខិតខំប្រឹងប្រែង ផ្តល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈប្រយុទ្ធប្រឆាំង ជំងឺវីរុសជូនដល់ភាគីកម្ពុជា ហើយបណ្តាខេត្តក្រុង ក្នុងប្រទេសចិន បានផ្តល់ជំនួយដល់រាជធានីភ្នំពេញ ជួយភាគីកម្ពុជាប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសមួយនេះ។
ចំពោះជំនួយ ជាសម្ភារៈប្រយុទ្ធប្រឆាំង ដែលផ្តល់ជូននាលើកនេះ ជាការផ្តល់ជូនរបស់ខេត្តក្រុងចំណងមេត្រី ជាមួយរាជធានីភ្នំពេញ។ ក្នុងនោះរួមមាន៖ ទីក្រុងGuangzhou រដ្ឋធានីប៉េកាំង ខេត្តFujian ទីក្រុងKunming ទីក្រុងShanghai ទីក្រុងHefei ទីក្រុងWuhan ទីក្រុងNanningជាដើម។ សម្ភារៈទាំងនោះ រួមមាន៖ ម៉ាស៊ីនផលិតអ៊ុកស៊ីសែន ម៉ាស៊ីនផលិតអ៊ុកស៊ីសែនអ៊ីដ្រូសែន ឱសថបុរាណចិនLianhua Qingwen និងថ្នាំកម្ចាត់មេរោគជាដើម។
លោក Wang Wentian បានបន្តទៀតថា ថ្ងៃនេះក្រៅពីប្រគល់ និងទទួលសម្ភារៈ ដែលជាជំនួយ របស់ចំណងមេត្រី នៃបណ្ដាខេត្តក្រុងប្រទេសចិន ស្ថានទូតចិនប្រចាំកម្ពុជា ក៏បានផ្តល់ជំនួយពិសេស ជាឱសថចិនHuashi Baidu Keli ចំនួន១០កេះ ដល់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ឱសថមួយប្រភេទនេះ ជាឱសថត្រូវបានណែនាំនៅក្នុងត្រីវិស័យ របស់ចិន ក្នុងការព្យាបាលជំងឺវីរុសកូវីដ ក៏ជាឱសថមួយក្នុងចំណោម ក្នុងចំណោម «ឱសថទាំងបី» របស់ចិន សម្រាប់ការព្យាបាលជំងឺវីរុសផងដែរ។
បើតាមស្ថានទូតចិន ឱសថនេះជាវេជ្ជបញ្ជា ដែលមានប្រសិទ្ធភាព ដែលត្រូវបានសង្ខេប ដោយក្រុមការងារលោក Huang Luqi ប្រធានបណ្ឌិត្យសភា វិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន ក្នុងកំឡុងពេល ដែលព្យាបាលជំងឺវីរុសកូវីដ នៅក្នុងទីក្រុងWuhan ប្រទេសចិនដោយផ្អែក លើការសង្កេតព្យាបាលជំងឺ។ ឱសថនេះអាចរារាំងការវិវត្ត នៃស្ថានភាពជំងឺ ព្យាបាលអាការៈ ជាពិសេសជួយកាត់បន្ថយ រយៈពេលនៃជំងឺវីរុសបានយ៉ាងល្អ។ បច្ចុប្បន្ននេះត្រូវបានផលិត និងដាក់លក់នៅលើទីផ្សារ ដោយក្រុមហ៊ុនស៊ីណូហ្វាមចិន។ ទូតចិនសង្ឃឹមថា នឹងអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា។
លោកឃួង ស្រេង នៅក្នុងឱកាសនោះ បានសម្តែងនូវការ អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនចិន និងថ្នាក់ដឹកនាំចិន ដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន៨ ដែលមានទីក្រុងក្វាងចូវ, ទីក្រុងប៉េកាំង, ខេត្តហ្វ៊ូជៀន, ទីក្រុងគុនមីញ, ទីក្រុងហឺហ្វេ, ទីក្រុងសៀងហៃ ទីក្រុងវូហាន និងទីក្រុងណាននីងបានប្រគល់នូវអំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា ការបរិច្ចាគនូវ ឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ទាន់ពេលវេលានេះ មិនត្រឹមតែបង្ហាញពីមិត្តភាព ដែលមិនអាចបំបែកបាន រវាងប្រទេសនិងប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំង គាំទ្រដល់យន្តការ ដែលមានស្រាប់ក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព ក៏ដូចជាសុខភាពរបស់ប្រជាជនយើង ក្នុងការកសាងសហគមន៍សុខភាព និងវិបុលភាពរួម៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ