Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះ ប.ស.ស. ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ជាង៦០ពាន់ លានរៀល ដល់សមាជិក ជាង ៣ម៉ឺន​នាក់

បានផុស

នៅ

នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់តាវកាលិក ផ្នែកថែទាំសុខភាព ឬប្រាក់បំណាច់ប្រចាំថ្ងៃជូនសមា​ជិករបស់ខ្លួនសរុបជាង ៣ម៉ឺននាក់ និងបានចំណាយ ជាទឹកប្រាក់សរុប ប្រមាណជាង៦០ពាន់លានរៀល។

ថ្លែងក្នុងកម្មវិធីវេទិកាវិស័យឯកជន ស្ដីពី បច្ចុប្បន្នភាព នៃតាវកាលិកជូនកម្មករនិយោជិត កាលពីថ្ងៃទី១១ សីហា លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១គឺចាប់ពីថ្ងៃទី០១ មករា ដល់ ៣០មិថុនាឆ្នាំ២០២១បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានផ្តល់តាវកាលិកផ្នែកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ជូនសមាជិករបស់ខ្លួនសរុបជាង ៣ម៉ឺននាក់ និងបានចំណាយជាទឹកប្រាក់សរុបប្រមាណជាង ៦០ពាន់លានរៀល មានការថយចុះជាង ២៧% បើប្រៀបធៀប ទៅនឹងឆមាសទី១ ដូចគ្នា ក្នុងឆ្នាំ២០២០ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុក បូរ៉ា បានបន្តទៀតថា« បើទោះបីជាមកទាល់ពេលនេះ ជំងឺកូវីដ-១៩ នៅតែមានការគម្រាមកំហែង និងបន្តរីករាលដាលយ៉ាងណាក៏ដោយ ប.ស.ស. នៅតែបន្តផ្តល់សេវា រួមទាំងការផ្តល់ជូនតាវកាលិក (អត្ថប្រយោជន៍របបសន្តិសុខសង្គម) ជូនដល់សមាជិករបស់ខ្លួន ជាមួយនឹងវិធានសុខាភិបាល និងត្រូវអនុវត្តឱ្យបានជាប់ជានិច្ចនូវវិធាន ៣ការពារ និង ៣កុំ ក្នុងន័យរួមចំណែកទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ»៕ (ដោយ)៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

ព័ត៌មានជាតិ១០ នាទីutes មុន

ឆាប់ៗនេះ ស្រ្តីមានផ្ទៃពោះកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា

សេដ្ឋកិច្ច១៥ នាទីutes មុន

អ្នកនាំពាក្យ៖ ការបកស្រាយរបស់រដ្ឋមន្ត្រីជុំវិញតម្លៃស្រូវអូអឹម ធ្លាក់ចុះជាស្ថានភាពនៃទីផ្សារសកល

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម សំណង់ និងភោជនីយដ្ឋាន ដាក់ពាក្យធ្វើតេស្ត ដើម្បីធ្វើការនៅជប៉ុន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម