Connect with us

សុខភាព

នេះ​ជា​រោគសញ្ញា​ឡើងជា​តិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ដែល​គ្រប់គ្នាគួរ​ប្រុង​ប្រយ័ត្ន

បានផុស

នៅ

​អាស៊ីត​អ៊ុយ​រិ​ក ជា​កាកសំណល់​មេ​តា​បូ​លិ​ក ដែល​បណ្ដាល​ពី​ការផលិត​ពី​សរីរាង្គ និង​បរិភោគ​អាហារ​សម្បូរជាតិ ពុ​យ​រី​ន ច្រើន​ហួស ឬ អសមត្ថភាព​ក្នុងការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន​។ កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅក្នុង​ឈាម (Hyperuricemia) ជា​វិបត្តិ​មេ​តា​បូ​លិ​ក ដែលមាន​ផលប៉ះពាល់​ខ្លាំង​ទៅលើ សន្លាក់ តម្រងនោម​។​

My mom got diagnosed with high uric acid. Here's everything I learnt about  the condition
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ ពុ​យ​រី​ន (purines) មានដូចជា​៖

– ប្រភេទ​សាច់​: គ្រឿងក្នុង​សត្វ (​ថ្លើម​, កោះ​, ខួរ​…) គ្រឿង​សមុទ្រ​

– ភេសជ្ជៈ​ផ្អែម និង​គ្រឿង​ស្រវឹង​

– ប្រភេទ​បន្លែ​ផ្លែឈើៈ​

• ផ្សិត​

• ស្ពៃក្ដោប​

• ខាត់ណា​

• ផ្កា​ខាត់ណា​

• ទំពាំង​បារាំង និង​សណ្ដែកខៀវ​…​។​

​ខ​) អាហារ​ដែល​មិនសូវ​សំបូរ​ជាតិ ពុ​យ​រី​ន មានដូចជាៈ​

– នំ​បុ័ង​

– ផ្លែឈើ​

– ទឹកដោះគោ​

– ស៊ុត​

– តែ កាហ្វេ​ជាដើម​។​ល​។​

​គ​) រោគសញ្ញា​ទាំងនោះ​រួមមាន​៖

– ការឈឺ​សន្លាក់ ភាគច្រើន​ឈឺ​តែ​ម្ខាង (​ម្រាម​មេជើង​, កជើង​, ជង្គង់​, កដៃ​, កែងដៃ​…)​ជាពិសេស​ម្រាម​មេជើង​។​

– ការ​ហើម​នៅ​សន្លាក់​ដែល​ឈឺ ពិសេស​ពេលយប់​

– ក្ដៅខ្លួន​

– ឈឺសន្លាក់​ខ្លាំង​ក្រោយពី​ពិសា ស្រា ស្រា​បៀរ គ្រឿង​សមុទ្រ សាច់​ក្រហម គ្រឿងក្នុង​សាច់សត្វ​។​

– ឡើង​ដុំ​ពក​ក្រោម​ស្បែក (​ដុំ​កំណក​ជាតិ​អាស៊ីត​)

What Causes High Uric Acid Levels That Can Lead to Gout? – Cleveland Clinic

​ឃ​) មូលហេតុ និង​កត្តា​រួមផ្សំ​៖

– ជំងឺ​ឡើង​ជាតិ​អាស៊ីត​នៅក្នុង​ឈាម ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​លើសពី ៥០ ឆ្នាំ​

– លើសពី ៩៥% នៃ​ជំងឺ​មិនមាន​មូលហេតុ​ជាក់លាក់​ទេ​

– មាន​មូលហេតុ​ដទៃ​ទៀត​ដែល​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ដែរ​ដូចជា​ជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ជំងឺ​បែក​គ្រាប់​ឈាម ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការប្រើ​ថ្នាំ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។​

Causes of high uric acid in the blood and ways to treat it | Eg24 News

​ង​) ការព្យាបាល​៖

– បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដោយ​ប្រើ​ថ្នាំ ដោយមាន​ការវាយតម្លៃ​ភាពចាំបាច់​ពី​គ្រូពេទ្យ​

– បន្ថយ​ការឈឺចាប់​សន្លាក់​

– ការពារ​នូវ​ការវិវត្ត​ដល់​ការ​ខូច ទ្រង់ទ្រាយ​សន្លាក់ និង​ខូច​តម្រងនោម​…​។​

​ច​) ដំបូន្មាន​សម្រាប់​អ្នកជំងឺ​ឡើងជា​តិ​អាស៊ីត​៖

– ជៀសវាង​ការ​បរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​ពុ​យ​រី​ន (​ដូច​បាន​រៀបរាប់​ខាងលើ​)

– ពិសា​ទឹក តិច​បំផុត ២​លីត្រ ក្នុង​១​ថ្ងៃ​

– ជៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង​

– ពិគ្រោះ និង​ទទួល​ការព្យាបាល​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ការឈាន​រក​មូលហេតុ​នៃ​ជំងឺ និង​ផលប៉ះពាល់​សរីរាង្គ​ផ្សេងៗ​ដែល​អាច​កើតមាន​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ចំណាំទុក! ធ្លាក់ស ៥ពណ៌ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម