ព័ត៌មានជាតិ
ក្នុងខែកញ្ញានេះ ក្រសួងនឹងបញ្ចូល ដោយស្វ័យប្រវត្តិ នូវប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែកញ្ញា ឆ្នាំ២០២១។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងមុខងារសាធារណៈ នឹងធ្វើការដាក់បញ្ចូល ដោយស្វ័យប្រវត្តិ នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ចំនួនទឹកប្រាក់ ៥០ ០០០ (ប្រាំម៉ឺន) រៀល របស់រាជរដ្ឋាភិបាល ទៅក្នុងតារាទូទាំងប្រាក់បៀវត្ស មន្ត្រីរាជការស៊ីវិល និងតារាងប្រាក់ឧបត្ថម្ភ មន្ត្រីជាប់កិច្ចសន្យា។
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ទៀតថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ គឺត្រូវរៀបចំអនុវត្ត ក្នុងពេលជាមួយគ្នា នៃការបើកផ្ដល់បៀវត្សលើកទីពីរ ក្នុងខែកញ្ញា ឆ្នាំ២០២១៕
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ