ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Pfizer ទំនងបង្កហានិភ័យរលាកសាច់ដុំបេះដូងចំពោះក្មេងប្រុសជំទង់
ប្រភពពី Daily Mail បានឱ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer អាចបង្កហានិភ័យរលាកបេះដូងចំពោះក្មេងប្រុសជំទង់ ជាពិសេសវ័យ ១៦-១៧ ឆ្នាំ។

ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ពួកជំទង់ប្រុសៗអាយុចន្លោះពី ១៦-១៧ ឆ្នាំងាយប្រឈមនឹងជំងឺរលាកសាច់ដុំបេះដូងដ៏កម្ររហូតដល់ ១៤ដង បើប្រៀបធៀបទៅនឹងក្មេងដទៃដែលចាក់វ៉ាក់សាំងដូចគ្នា។
ទិន្នន័យប្រមូលពីសហរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងជូនកុមារក្រោម ១៨ឆ្នាំ បានបង្ហាញថា ក្មេងប្រុសជំទង់មានហានិភ័យខ្ពស់ជាមួយវ៉ាក់សាំង Pfizer ក្រោយពេលចាក់បានពីរបីថ្ងៃ។

ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Cardiology បានឱ្យដឹងថា ពួកជំទង់ ១៥ នាក់កើតជំងឺរលាកសាច់ដុំបេះដូង បន្ទាប់ពីទទួលចាក់វ៉ាក់សាំង Pfizer ក្នុងនោះមានក្មេងស្រីតែម្នាក់ប៉ុណ្ណោះ។
ក្មេងទាំង ១៥ បានរងការរំខានសុខភាពដោយពួកគេចាប់ផ្ដើមឈឺទ្រូងបន្ទាប់ពីចាក់វ៉ាក់សាំងរួចពីរបីថ្ងៃ ហើយវាបន្តឈឺរហូតដល់ ៩ ថ្ងៃ។ យ៉ាងណាមិញ គ្មានក្មេងណាម្នាក់រងជំងឺរលាកសាច់ដុំបេះដូងធ្ងន់ធ្ងរ ឬត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះទេ។ ក្នុងរយៈពេលពីរសប្តាហ៍ក្រោយ កុមារភាគច្រើនក៏លែងមានរោគសញ្ញារលាកតទៅទៀត។

សរុបមកការស្រាវជ្រាវបានបង្ហាញថា ការរលាកក្រោយចាក់វ៉ាក់សាំងមានផលប៉ះពាល់ខ្លាំងចំពោះក្មេងប្រុសជំទង់ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ហានិភ័យជំងឺបេះដូងមានទាបជាងការឆ្លងវីរុសកូវីដ-១៩ ប្រសិនក្មេងៗមិនទទួលការចាក់វ៉ាក់សាំងនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ៉ីស្រាអែលរកឃើញវ៉ាក់សាំង Pfizer ដូសទី៣មានផលរំខានប្រហែលនឹងដូសទី២

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា