សុខភាព
១ភាគ៣នៃអ្នកឆ្លងកូវីដ មិនចេញរោគសញ្ញា ប៉ុន្តែអាចចម្លងទៅអ្នកដទៃបានដោយឥតដឹងខ្លួន
ប្រភពពីអង្គការ យូនីសេហ្វ (UNICEF) បានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលមានវិជ្ជមានកូវីដ-១៩ មិនបញ្ចេញរោគសញ្ញានោះទេ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានដោយឥតដឹងខ្លួន។

ហេតុអ្វីបានជាអ្នកឆ្លងកូវីដ-១៩ អាចចម្លងទៅអ្នកដទៃ ទាំងមិនចេញរោគសញ្ញា?

ពាក់ព័ន្ធនឹងចម្ងល់នេះ Hello គ្រូពេទ្យ បកស្រាយថា ដោយសារតែវីរុសកូវីដ-១៩ រស់នៅក្នុងទឹកមាត់ ទឹករងៃ ក្នុងឈាម ក្នុងលាមក សារធាតុរាវគ្រប់ផ្នែកនៃរាងកាយ ទើបពេលវាឆ្លងចូលទៅមនុស្សម្នាក់។ ឧទាហរណ៍ ៖ពេលយើងទើបឆ្លង COVID-19 តែគ្មានរោគសញ្ញាអ្វីទាំងអស់ ហើយបានទៅញ៉ាំអាហារជាមួយមិត្តភក្ដិ មិត្តភក្ដិម្នាក់នោះក៏ឆ្លងពីយើងដែរ តាមរយៈទឹកមាត់ដែលជាប់នឹងស្លាបព្រា ហើយទៅដូសម្ហូបឡូកឡំ ឬកែវផឹកទឹកដែលជល់គ្នាចុះឡើងប៉ះចំកន្លែងមានទឹកមាត់។

ដោយសារតែអ្នកវិជ្ជមានកូវីដ-១៩ ខ្លះមិនមានចេញរោគសញ្ញា ហើយអាចចម្លងមេរោគទៅអ្នកដទៃបាន ដូច្នេះហើយ អង្គការ យូនីសេហ្វ បានក្រើនរំឭកដល់គ្រប់គ្នាឱ្យបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ដោយត្រូវ៖
-រក្សាគម្លាតសុវត្ថិភាពយ៉ាងតិចឱ្យបានមួយម៉ែត្រកន្លះ
-កុំទៅកន្លែងមានមនុស្សច្រើន ឬកន្លែងបិទជិត
-ខ្ទប់មាត់នៅពេលអ្នកក្អក ឬកណ្តាស់
-លាងសម្អាតដៃឱ្យបានញឹកញាប់ និង
-ពាក់ម៉ាស។

អត្ថបទ៖ សន្យា
ចុចអាន៖ កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុសដដែល
ចុចអាន៖ គ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ក៏អាចវិជ្ជមានកូវីដ-១៩ បើលេចចេញអាការ ៣នេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង