ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មចាប់ផ្តើមពង្រឹង ការប្រមូលពន្ធទៅលើ ការធ្វើអាជីវកម្មតាមអនឡាញ
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នាពេលខាងមុខក្រសួងនឹងចាប់ផ្តើមរឹតបន្តឹងទៅលើ ការប្រមូលពន្ធឌីជីថលទៅ លើក្រុមហ៊ុន ឬបុគ្គល ដែលប្រកបអាជីវកម្មតាមអនឡាញ ដើម្បីប្រមូលចំណូលចូលរដ្ឋ។
ការចាប់ផ្តើមពង្រឹងទៅលើការបង់ពន្ធដារឌីជីថលនេះ ខណៈបច្ចុប្បន្ននេះ សន្ទុះនៃការធ្វើពាណិជ្ជកម្មតាមអនឡាញនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំង និងស្របទៅនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងការយល់ដឹងនៃអ្នកប្រើប្រាស់លើប្រព័ន្ធអ៊ីនធើណេត។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅថ្ងៃទី២៥ វិច្ឆិកានេះ លោករដ្ឋមន្ត្រីបានបន្តថា «ក្រសួងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគម ដើម្បីចុះបញ្ជីក្រុមហ៊ុន ដែលបានធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ជ្រាបចំណេះដល់អ្នកធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ឲ្យដឹងពីការទទួលខុសត្រូវនៃការបង់ពន្ធដាឌីជីថលនេះ»។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះក្រុមហ៊ុនដែលមិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ នឹងត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗនៅថ្ងៃមុខ។ តែយ៉ាងណាក្តី លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងលើកលែងចំពោះអ្នកធ្វើពាណិជ្ជកម្មតាមអ៊ីនធើណេត ដែលមានចំណូលទាប ផងដែរ។
ចំណែកលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក គង់វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជួបពិភាក្សា អំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជី ហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។ ចំពោះការងារនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានកាន់តែជិតស្និទ្ធក្នុងគោលបំណង ដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បង្ក្រាបក្រុមចោរវ័យក្មេង ចាំស្ទាក់វាយប្លន់យកម៉ូតូ នៅផ្លូវជាតិលេខ៤
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?