នយោបាយ
លោក សុខ ឥសានថា គម្រោងចងសម្ព័ន្ធភាពរវាងគណបក្សបង្កើតថ្មី មិនមានអ្វីឲ្យគណបក្សប្រជាជនកម្ពុជាបារម្ភទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការចង់បង្រួមបង្រួមរវាងគណបក្សដែលបង្កើតថ្មី ដោយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិនោះ មិនអាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជាព្រួយបារម្ភទេ ដោយសាតែអ្នកទាំងនោះ សុទ្ធតែជាកម្លាំងចាស់ ហើយជាមនុស្សធ្លាប់ចាញ់ នៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងក្រោយពីលោក អ៊ូ ច័ន្ទរ័ត្ន ដែលជាសហស្ថាបនិកម្នាក់របស់គណបក្សកែទម្រង់កម្ពុជា មានបំណងសម្របសម្រួលរវាងអ្នកនយោបាយ នៃអតីត CNRP ដែលទើបចេញមកបង្កើតគណបក្សថ្មីៗ ដើម្បីរួបរួមគ្នាជាធ្លុងមួយ ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
តាមរយៈបណ្តាញតេឡេក្រាមរបស់ខ្លួននារសៀលនេះ លោក សុខ ឥសាន បានលើកឡើងយ៉ាងខ្លីថា “ការចង់ចងសម្ព័ន្ធភាពរវាងគបក្សបង្កើតថ្មី មិនធ្វើឲ្យគណបក្សប្រជាជនកម្ពុជាព្រួយបារម្ភទេ ដោយសារកម្លាំងចងសម្ព័ន្ធភាពមិនមានអ្វីប្លែកទេ គឺស្ថិតនៅក្នុងកម្លាំងចាស់ ដែលធ្លាប់ចាញ់កន្លងទៅរួចហើយ”។
គួររំលឹកថា កាលពីថ្មីៗនេះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាសហស្ថាបនិកម្នាក់របស់គណបក្សកែទម្រង់កម្ពុជា បានបង្ហាញចេតនាចង់ឲ្យមានការសម្របសម្រួលរវាងអ្នកនយោបាយមួយចំនួន ដែលជាអតីត CNRP ដែលទើបចេញមកបង្កើតគណបក្សថ្មីៗ ដើម្បីរួបរួមគ្នាជាធ្លុងមួយ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយចេតនានេះ ក៏ទទួលបានការគាំទ្រពីលោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៅក្នុងអតីតគណបក្សសង្គ្រោះជាតិផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៦ហើយ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ, គណបក្សខ្មែរអភិរក្ស, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សកំណែទម្រង់កម្ពុជា, គណបក្សបេះដូងជាតិ និងគណបក្សកម្ពុជានិយម៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?