ព័ត៌មានជាតិ
លួចមិនរើសមុខសូម្បីកៅអីជ័រ ពេលប៉ូលិសចាប់បានសល់តែធុងហ្គាសចំនួន៤ធុង
បាត់ដំបង ៖ មុខសញ្ញាចោរកម្មម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចសម្ភារៈក្នុងផ្ទះ។
ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២ និង ២០នាទី រសៀល ត្រង់ចំណុចក្រុមទី០៨ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង នេះដោយយោងតាមពាក្យបណ្តឹងឈ្មោះ ប៉ាង កាឌីនី ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។
សម្ភារៈដែលបាត់បង់រួមមាន ម៉ូទ័របាញ់ខ្យល់ ចំនួន ០១ ម៉ូទ័រកាត់ដែក ចំនួន ០១ កៅអីជ័រចំនួន២០
អាគុយចំនួន ១០ ធុងហ្គាសធំចំនួន ០៦ ដែកជ្រុងប្រវែង ៦ ម៉ែត ចំនួន ២៤ដើម។
ក្រោយពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ាន ហាម៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីអំពើលួចរួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសម្ភារៈដែលដកហូតបានរួមមាន ធុងហ្គាសចំនួន ០៤ តែប៉ុណ្ណោះ ហើយបច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ សោនិយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ