ព័ត៌មានអន្ដរជាតិ
ក្ដៅៗ តាលីបង់ ប្រកាសវាយដណ្ដើមបានទីក្រុងសំខាន់ៗបន្ថែមទៀតរបស់ អាហ្វហ្គានីស្ថាន
ក្រុមតាលីបង់និយាយថា ពួកគេបានដណ្តើមយករដ្ឋធានីខេត្តចំនួន ៣ បន្ថែមទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ Herat នៅភាគខាងលិចប្រទេស ។
ក្រុមបះបោរបានអះអាងថា បានគ្រប់គ្រងលើទីក្រុង Herat និងទីក្រុង Badghis ភាគខាងលិច ក៏ដូចជាទីក្រុង Ghazni នៅភាគអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Taliban-1.jpg)
ក្រុមនេះបាននិងកំពុងទទួលបានទឹកដីយ៉ាងឆាប់រហ័ស ចាប់តាំងពីសប្តាហ៍មុន ហើយឥឡូវនេះគ្រប់គ្រងបាន ១២ ខេត្តក្នុងចំណោមខេត្តទាំង ៣៤ នៅអាហ្វហ្គានីស្ថាន ។
ទន្ទឹមនោះ ទីក្រុងធំទី ៣ Herat គឺជាទីក្រុងយុទ្ធសាស្ត្រជាពិសេស ដោយសារតែវានៅជាប់នឹងព្រំដែនជាមួយប្រទេសអ៊ីរ៉ង់ ។ ការដួលរលំរបស់ទីក្រុងទៅលើក្រុមប្រដាប់អាវុធ គឺជាការប៉ះទង្គិចដ៏ធំមួយដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Taliban-1-1.jpg)
ស្របពេលជាមួយគ្នានេះ វីដេអូដែលក្រុមតាលីបង់បានបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញពីយុទ្ធជនរបស់ខ្លួនកាន់អាវុធ ខណៈកំពុងដើរជុំវិញទីស្នាក់ការកណ្តាលរបស់ប៉ូលិស នៅទីក្រុង Herat ។
ក្រុមតាលីបង់បានបង្កើនការវាយលុករបស់ខ្លួន ខណៈដែលយោធាអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថានជាបណ្តើរៗ ហើយមានគោលបំណងដកទាំងស្រុងនៅចុងខែនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Taliban-3.jpg)
បន្ថែមពីនេះ ក្រុមបះបោរកំពុងធ្វើសង្គ្រាមយ៉ាងខ្លាំង ជាមួយកងកម្លាំងរដ្ឋាភិបាលនៅជុំវិញទីក្រុងធំបំផុតទី ២ Kandahar នៅភាគខាងត្បូង ។
គួរបញ្ជាក់ថា មនុស្សជាច្រើនបានភៀសខ្លួនទៅកាន់រដ្ឋធានីកាប៊ុល ខណៈមានការព្រួយបារម្ភកំពុងកើនឡើងជុំវិញវិបត្តិមនុស្សធម៌ នៅពេលដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Taliban-2.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តាលីបង់ វាយបាន២ភាគ៣នៃប្រទេស អាហ្វហ្គានីស្ថាន ហើយចូលកាន់តែកៀកក្រុង កាបុល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?