Connect with us

ព័ត៌មានអន្ដរជាតិ

ឧប្បត្តិ​ហេតុ​ស្អប់​ខ្ពើម​លើជន​ជាតិ​​អាស៊ី​នៅ​អាមេរិក​មានជាង​៩​ពាន់​ករណី​តាំង​ពីផ្ទុះកូវីដ

បានផុស

នៅ

ឧប្បត្តិ​ហេតុ​ប្រឆាំង​លើ​ជន​ជាតិ​អាមេរិក​ដើម​កំណើត​អាស៊ីកើត​មាន​ជាង​៩០០០​ករណី​​​នៅ​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​​កូវីដ-១៩​បាន​ផ្ទុះ​ឡើង។ ​នេះ​បើ​តាម​របាយការណ៍​មួយ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

អង្គភាព Stop AAPI Hate ដែល​ជា​សម្ព័ន្ធ​ជាតិ​​តាម​ដាន និង​ឆ្លើយតប​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើមចំពោះ​ជន​ជាតិអាមេរិក​​​ដើម​កំណើត​អាស៊ី និង​​ប៉ាស៊ីហ្វិក​ទទួល​បាន​របាយការណ៍​ចំនួន ៩០៨១​ករណី​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ ដល់​ខែ​មិថុនា ឆ្នាំ​២០២១។ សរុប​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​ចំនួន​៤៥៤៨​ករណី​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០២០ និង​៤៥៣៣​ករណី​​​ទៀត​បាន​កើត​នៅ​ដើម​ពាក់​កណ្តាល​ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​កូវីដ-១៩​ត្រូវ​បាន​រាយការណ៍​លើក​ដំបូង​នៅ​ប្រទេស​ចិន​មក សមាជិក​នៃ​សហគមន៍​ជន​ជាតិ​អាមេរិកដើម្បី​កំណើត​អាស៊ី និង​ប៉ាស៊ីហ្វិក​​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​ប្រឈម​នឹង​ការ​រើស​អើង​ដែល​មានទ្រង់​ទ្រាយ​ជា​​ការ​បៀត​បៀន​ពាក្យ​សំដី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រាង​កាយ។

មនុស្ស​ជា​ច្រើន​បាន​ស្តី​បន្ទោស​​ទៅអតីត​ប្រធានាធិបតី ​លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មាន​ការ​រើសអើង​ប្រឆាំង​ជន​ជាតិ​អាស៊ី​តាម​រយៈ​ការ​ប្រើ​ភាសាប្រកាន់​ពូជសាសន៍នៅ​ពេល​​និយាយ​អំពី​ជំងឺ​ដូច​ជា វីរុស​ចិន និង​គ្រុន​ផ្តាសាយ​ចិន។

យោង​យតាម​របាយការណ៍​បង្ហាញ​ថា ៦៣.៧%​នៃ​ឧប្បត្តិ​ហេតុ​បាន​កើន​ឡើង​​​ពាក់​ព័ន្ធ​ការ​បៀតបៀន​ពាក្យ​សំដី និង​១៦.៥​%​ពាក់​ព័ន្ធ​នឹង​ការ​គេច​វេស ដែល​មាន​ចេតនា​គេច​ចេញ​ពី​ជន​ជាតិ​អាមេរិក​ដើម​កំណើត​អាស៊ី និង​អ្នក​កោះ​ប៉ាស៊ីហ្វិក។

ប្រហែល​ជា​១៣.៧​%​នៃ​របាយការណ៍​គឺ​ការ​រំលោភ​បំពាន​លើ​រាង​កាយ ដែល​ជា​ករណី​ធំ​លំដាប់​ទី​៣​នៃ​ឧប្បត្តិ​ហេតុ។ ការបំពាន​សិទ្ធិស៊ីវិល​បាន​កើត​ឡើង​១១​% ខណៈ​ការ​បៀត​បៀន​តាម​អនឡាញ​មាន​៨.៣%។

របាយការណ៍​បង្ហាញ​ថា ករណី​ភាគ​ច្រើន​គឺ​កើត​ឡើង​លើ​ស្ត្រី​ភេទ​ដែល​មាន​ដល់​៦៣.៣​%​។

ចំនួន​នៃ​មនុស្ស​ចាស់​ដែល​មាន​​អាយុ​៦០​ឆ្នាំ​ឡើង របាយការណ៍​បង្ហាញ​ថា ឧក្រិដ្ឋ​​កម្ម​ស្អប់​ខ្ពើម​បាន​កើត​ឡើង​​៦.៥​%​នៅ​ឆ្នាំ​២០២០​ដល់ ៧.២%​នៅ​ឆ្នាំ​២០២១។ តាំង​ពី​កូវីដ-១៩​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង ភាគ​ច្រើន​នៃ​ការវាយ​ប្រហារ​ដែលទាក់​ទាញ​ខ្លាំង​​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​អាស៊ី​វ័យ​ចាស់​ទូទាំង​អាមេរិក​តាម​រយៈ​ការ​វាយ​ដុំ ទាត់​ធាត់ ឬ​ចាក់​ជា​ដើម។

លោក Manjusha Kulkarni សហ​ស្ថាបនិក​ក្រុម Stop AAPI Hate និង​ជា​នាយកប្រតិបត្តិ​នៃក្រុម​ប្រឹក្សាគោល​នយោបាយ និង​ផែន​ការ​អាស៊ី​ប៉ាស៊ីហ្វិក​បានឲ្យ​ដឹង​ថា ៖«នៅ​ពេល​អ្នក​ជំរុញ​ឲ្យ​ស្អប់​ខ្ពើម វាមិន​ដូច​ជា​មេ​រោគ​នៅ​ក្នុង​ដប​មួយ​នៅ​ពេល​អ្នក​បើក​គំរប​ចេញ ហើយទម្លាយ​វា​ចេញ​នៅ​កន្លែង​ណា​ដែល​អ្នក​ចង់​នោះ​ទេ។ វា​មាន​ច្រើន​ពេក​ដែល​បន្ត​ប្រព័ន្ធ​ជំនឿ​ទាំង​នេះ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ឆ្ងាយ»។

លោក Kulkarni បាន​លើក​ឡើង​ពី​កត្តា​ជា​ច្រើន​​ដែល​រួម​ចំណែក​ដល់​ទិន្នន័យ រាប់​ទាំង​ការ​បើក​សេដ្ឋកិច្ចឡើង​វិញ​ដែល​​ធ្វើ​ឲ្យ​កើន​ឡើង​អនន្តរកម្ម​សាធារណៈ និង​ឱកាស​ដើម្បី​វាយ​ប្រហារ។

លើស​ពី​នេះ​ទៀត​ របាយការណ៍​​ជា​ធម្មតា​បាន​កើត​ឡើង បន្ទាប់​ពី​ឧប្បត្តិ​ហេតុ​​ដ៏​អាក្រក់​ដូច​ជា​ការ​បាញ់​ប្រហារ​​ហាង​ស្ប៉ានៅអាត្លង់តា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ ក្នុង​នោះ​ស្ត្រី​អាស៊ី​៦​នាក់​បាន​ស្លាប់៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម