ព័ត៌មានអន្ដរជាតិ
ខណៈវីរុស Delta កំពុងអុកឡុក ហ្វីលីពីន ពង្រីកការហាមឃាត់អ្នកដំណើរពីប្រទេសចំនួន ១០ ក្នុងនោះក៏មាន ថៃ ផងដែរ
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីននឹងពង្រីកការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា និងប្រទេសចំនួន ៩ ផ្សេងទៀតរហូតដល់ចុងខែសីហានេះ ដោយសារតែការព្រួយបារម្ភដែលបង្កឡើងដោយ ការរីករាលដាលយ៉ាងខ្លាំងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមទប់ស្កាត់ករណីឆ្លងជំងឺកូវីដ ១៩ ដែលកំពុងឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ខែ ដោយការឆ្លងកើនលើសពី ១២,០០០ ករណីក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ ខណៈមន្ទីរពេទ្យនៅតំបន់មួយចំនួន ស្ទើរតែអស់សមត្ថភាពផ្ទុកអ្នកជំងឺហើយ ។
ការហាមឃាត់ការធ្វើដំណើរដែលត្រូវបានដាក់ចេញជាលើកដំបូង នៅថ្ងៃទី ២៧ ខែមេសា ត្រូវបានពង្រីកជាច្រើនលើក ហើយការពង្រីកថ្មីៗនេះបានដាក់ទៅលើប្រទេសដូចជា ប៉ាគីស្ថាន បង់ក្លាដែស ស្រីលង្កា នេប៉ាល់ អារ៉ាប់រួម អូម៉ង់ ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។

លោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីលោក Rodrigo Duterte បានយល់ព្រមលើអនុសាសន៍របស់ក្រុមការងារការពារមេរោគឆ្លង ដើម្បីពន្យារការធ្វើដំណើរចាប់ពីថ្ងៃទី ១៦ ខែសីហាដល់ថ្ងៃទី ៣១ ខែសីហា ។
ទន្ទឹមនោះ ចលនាធ្វើដំណើរនៅទីក្រុងម៉ានីល ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន ១៦ ដែលមានប្រជាជនចំនួន ១៣ លាននាក់ត្រូវបានរឹតត្បិតក្រោមការបិទខ្ទប់យ៉ាងតឹងរ៉ឺង ដើម្បីព្យាយាមទប់ស្កាត់វីរុសបំប្លែងខ្លួនឥណ្ឌា Delta ខណៈដែលរដ្ឋាភិបាលកំពុងបង្កើនការចាក់វ៉ាក់សាំង ។

ដោយមានជាង ១០ ភាគរយនៃប្រជាជនចំនួន ១១០ លាននាក់របស់ប្រទេសនេះ បានចាក់វ៉ាក់សាំងពេញ ២ ដូស មនុស្សរាប់លាននាក់នៅតែងាយរងគ្រោះ ដោយសារការឆ្លងមេរោគ ចំពេលមានកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់ថ្នាំបង្ការរហូតដល់ ៧០ លាននាក់ មុនដំណាច់ឆ្នាំ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១.៧ លានករណី និងមានអ្នកស្លាប់ជាង ២៩,៥០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច