ព័ត៌មានជាតិ
លោកយាយពិការកោងខ្នង អាចក្រោកដើរបានក្រោយចាក់វ៉ាក់សាំង ដូសទី១
ខេត្តបាត់ដំបង៖ ពិតជារឿងដែលស្មានមិនដល់មែន លោកយាយ អាយុ៧៣ឆ្នាំម្នាក់ ពិការកោងខ្នងច្រើនឆ្នាំមកហើយ ស្រាប់តែអាចក្រោកឈរត្រង់ខ្លួនដើរធម្មតាវិញបាន ក្រោយពីទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី១។

លោក មឹល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់មន្រ្តីសុខាភិបាលថា លោកយាយ ងឿន អឿន អាយុ ៧៣ឆ្នាំ រស់នៅ ភូមិ រាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គាត់ពិការកោងខ្នង ៣ឆ្នាំមកហើយ ដោយធ្វើដំណើរកោងស្ទើរដល់ដី។
លោកអភិបាលស្រុកបញ្ជាក់ថា ក្រោយពីលោកយាយបានទទួលវ៉ាក់សាំងជំងឺ កូវីដ-១៩ លើកទី១ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ស្រាប់តែបានបីបួនថ្ងៃក្រោយមក ខ្នងរបស់គាត់ត្រង់មានសភាពធម្មតា នឹងអាចដើរត្រង់ខ្នងដូចគេដូចឯងវិញ។
លោកយាយ អឿន បាននិយាយថា គាត់មិននឹកស្មានថាខ្នងរបស់គាត់អាចត្រង់ដើរបានធម្មតាវិញនោះទេ។ លោកយាយ មានប្រសាសន៍ថា ក្រោយប៉ុន្មានថ្ងៃពីចាក់វ៉ាក់សាំងលើកទី១ គាត់ក្រោកឡើងស្រាប់តែឃើញមានអាការៈប្លែកថា ខ្នងគាត់បែរជាត្រង់ អាចដើរធម្មតា គាត់ត្រេកអរជាខ្លាំង និងបានហៅបងប្អូន និងអ្នកជិតខាង ឱ្យមកជួយមើល និងនិយាយប្រាប់ពីហេតុការណ៍នេះ។
លោកយាយបាននិយាយថា គាត់អាចធ្វើដំណើរទៅណាមកណាបានស្រួលជាងមុន ជាពិសេសលោកយាយអាចទៅវត្តធ្វើបុណ្យដោយលែងពឹងឈើច្រត់ និងតោងចាស់ៗដូចគ្នាទៀតហើយ។
ទាក់ទងករណីនេះ លោក វឿងប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដែលបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកយាយ អឿន ផ្ទាល់ បានមានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនមែនជាថ្នាំព្យាបាលនោះទេ បងប្អូកុំយល់ច្រឡំឱ្យសោះ។
ប៉ុន្តែករណីលោកយាយខាងលើនេះវាជាសំណាងមួយរបស់គាត់ ដែលកម្រនឹងកើតឡើង ព្រោះវ៉ាក់សាំង ពេលចាក់ដំបូងវាអាចធ្វើឱ្យយើងឈឺដៃ ឈឺជើង អស់កម្លាំងអីជាដើម ប៉ុន្តែវាត្រូវជាមួយនឹងអការៈរបស់លោកយាយ ងឿន អឿន បែរជាធ្វើឱ្យខ្នងគាត់ត្រង់អាចក្រោកដើរត្រង់ធម្មតាបាន វាជារឿងដែលយើងស្មានមិនដល់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?