Connect with us

ព័ត៌មានជាតិ

អ្នក​ធ្វើ​ដំណើរ​គាំទ្រ​ដល់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ដែល​បញ្ចៀស​រថយន្ត​ធំ​មិន​ឲ្យ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ជា​រៀងរាល់​ថ្ងៃនេះ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​បញ្ចៀស​រថយន្ត​ធំ​មិន​ឲ្យ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ដើម្បី​បញ្ចៀស​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ​ចរាចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ​នេះ​ គេ​សង្កេតឃើញ​អ្នក​ធ្វើ​ដំណើរ​បាន​និយាយ​ថា ការ​ធ្វើ​ដំណើរ​ចូល​ទៅ​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ភូមិសាស្ត្រ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​មិនសូវ​ស្ទះចរាចរណ៍​ ព្រោះ​មិន​សូវ​មាន​រថយន្ត​ធុន​ធំ​បើកបរ​ឆ្លងស្ពាន​។

ទាក់ទិន​ទៅ​នឹង​ការ​ដាក់​កម្លាំង​បញ្ចៀស​ចរាចរណ៍​នេះ លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការធ្វើដំណើរ​ចូល​ទៅ​រាជធានី​មិន​ឲ្យ​កកស្ទះ​ចរាចរណ៍​នោះ​ លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ចាត់​ឲ្យ​កម្លាំង​ចម្រុះ​ចុះទៅ​ណែនាំ​អ្នកបើកបរ​រង​យន្ត​ធុន​ធំ​គ្រប់​ប្រភេទ​នៅ​ផ្លូវជាតិ​លេខ​១​កែង​នឹង​ច្រកចូល​រោងចក្រ​ផលិត​ស្រា​បៀ​ថៃ​ហ្គឺ​រ៍​ ដើម្បី​ឲ្យ​រថយន្ត​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ថៃ​ហ្គឺ​រ៍​ឲ្យ​ទៅ​ឆ្លងកាត់​ស្ពាន​ព្រែក​សំរោង​ឆ្ពោះទៅ​ខេត្ត​ក្រុង​តាខ្មៅ​ខេត្តកណ្តាល។

មូល​ហេតុ​ដែល​តម្រូវ​ឲ្យ​រថយន្ត​ធុន​ធំ​បញ្ចៀស​ទៅ​ឆ្លងស្ពាន​ព្រែក​សំរោង ​គឺ​មិន​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​ស្ពាន​ច្បារអំពៅ​ហៅ​ស្ពាន​ព្រះមុនីវង្ស​។ ​ចំពោះ​រថយន្ត​ធុន​ធំ​មួយចំនួន​នៅ​ច​ចែស​រឹង​រុះ​ប៉ុន្តែ​ត្រូវ​បាន​ណែនាំ​។

លោក​អធិការរង​ក៏បាន​សំណូមពរ​ដល់​ម្ចាស់​រថយន្ត​ធុន​ធំ​សុំ​កុំ​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ព្រះមុនីវង្ស​បន្តទៀត​ ព្រោះ​វា​នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​ច្បារអំពៅ​នេះ ព្រោះ​កំណើន​យានយន្ត​ច្រើនណាស់​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម