ចរាចរណ៍
ASEANTA៖ ទេសចរណ៍ដែលងើបឡើងវិញនេះ គឺទេសចរណ៍នៅផ្ទះ តាមប្រព័ន្ធព័ត៌មានវិទ្យា
ប្រធានសមាគទេសចរណ៍អាស៊ាន ASEANTA លើកឡើងថា ក្នុងបរិបទកូវីដ-១៩ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានឹងមានតួនាទីសំខាន់ក្នុងការបម្រើតម្រូវការរបស់មនុស្ស។

ប្រធានសមាគមទេសចរណ៍អាស៊ាន ថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង ASEANTA និង Fusionex តាមប្រព័ន្ធប្រជុំ Zoom ដែលរៀបចំពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា នេះ។
លោក Pak Eddy Krismeidi ប្រធាន សមាគមទេសចរណ៍អាស៊ាន ASEANTA មានប្រសាសន៍ ថាទាក់ទងទៅនឹងស្ថានភាពទេសចរណ៍អាស៊ាន លោកជឿជាក់ថានឹងងើបឡើងវិញ ប៉ុន្តែទេសចរណ៍ដែលងើបឡើងវិញនេះ គឺទេសចរណ៍នៅផ្ទះ តាមប្រព័ន្ធព័ត៌មានវិទ្យា ដោយប្រើក្ដីស្រមៃ ឬរៀបចំផែនការទុកសម្រាប់ត្រៀមទៅកម្សាន្តនៅតំបន់នានា នៅពេលស្បើយ ឬអស់បញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោក មានប្រសាសន៍ថា៖ “ព្រោះមនុស្សមិនអាចនៅផ្ទះរហូត ឬនៅមុខកុំព្យូទ័ររហូតទេ អ៊ីចឹងពលរដ្ឋនឹងរៀបចំផែនការនោះ”។

លោក Pak Eddy Krismeidi មានប្រសាសន៍បន្តថា៖ “បរិបទសម័យឌីជីថល ដែលមនុស្សត្រូវផ្លាស់ប្ដូរពីការធ្វើអ្វី ឬទៅណា ឬទិញអ្វីដោយទៅកន្លែងផ្ទាល់ ដោយងាកមកប្រើប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីស្វែងរកព័ត៌មាន ការប្រើប្រាសសេវាផ្សេងៗ មិនថាការចុះឈ្មោះ ការកក់ ការបញ្ជាទិញផលិតផលនានា ការដឹកជញ្ជូនជាដើម”។
ប្រធានសមាគមទេសចរណ៍អាស៊ានរូបនេះ មើលឃើញថា ទៅថ្ងៃអនាគត ក្នុងបរិបទកូវីដ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានឹងមានតួនាទីសំខាន់ក្នុងការបម្រើតម្រូវការរបស់មនុស្ស។
លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កម្ពុជាជាប្រធានស្ថាប័នជាតិទេសចរណ៍ ដោយកម្ពុជាជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ដូចនេះ សមាគមទេសចរណ៍ អាស៊ាន អញ្ជើញកម្ពុជាជាភ្ញៀវកិត្តិយសក្នុងការចុះកិច្ចព្រមព្រៀង ដោយក្នុងនោះកម្ពុជាបានទទទួលផលប្រយោជន៍មួយចំនួនទៀត។

លោកមានប្រសាសន៍ថា៖ “កិច្ចប្រជុំនេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ដូចជាជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល ទី២បើកឱកាសដល់ ASEANTA ឬ សមាគមទេសចរណ៍កម្ពុជា ក្នុងករណីចង់ធ្វើពិពរណ៌ទេសចរណ៍តាមអនឡាញ”។
ជាមួយគ្នានោះ លោក ថោង រដ្ឋសក្ដិ បានបង្ហាញដល់សមាគមទេសចរណ៍អាស៊ាន អំពីសកម្មភាព និងលទ្ធផលចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ សាធារណជន និងកុមារនៅកម្ពុជា ដែលបានចំនួនជាង៨០%នៃការគ្រោងទុកហើយ។
លោកមានប្រសាសន៍ថា៖ “ក្នុងហ្នឹងយើងចង់បង្ហាញថា ការចាក់វ៉ាក់សាំងជាចំណុចសំខាន់ចាប់ផ្ដើមនៃការបើកឡើងវិញនៃវិស័យទេសចរណ៍ និងស្ដង់ដារនៃការទទួលភ្ញៀវ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការចុះអនុស្សរណៈខាងលើនេះអាចផ្តល់អត្ថប្រយោជន៍ដល់សមាគមទេសចរណ៍កម្ពុជា តាមរយៈការធ្វើកម្មវិធីផ្គូរផ្គងដៃគូរអ្នកប្រតិបត្តិទេសចរណ៍ តាមប្រពន្ធ័អេឡិចត្រូនិចនៅក្នុងប្រទេសអាស៊ាន ក្នុងបរិការណ៍ដែលមិនអាចមានជំនួបផ្ទាល់ដូចក្នុងបច្ចុប្បន្ននេះ។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍បន្តថា៖ “យើងនៅតែអាចស្វែងរកដៃគូរបានដើម្បីសហការគ្នា ផ្លាស់ប្តូរបទពិសោធន៍ឱ្យគ្នា ដាក់សំណើរបន្ថែមនូវតំរូវការភ្ញៀវក្នុងលំនាំថ្មី។ សូមបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជា មានតួនាទីនៅក្នុងក្រុមប្រឹក្សានាយកប្រតិបត្តិ នៃសមាគមទេសចរណ៍អាស៊ាន”។
គួរបញ្ជាក់ថា បើតាមលោក ថោង រដ្ឋសិក្ដ បានឱ្យដឹងថា ថ្វីដ្បិតតែកម្ពុជាបានផ្អាកការទទួលទេសចរណ៍ក្រៅប្រទេស ក៏រដ្ឋាភិបាលកំពុងធ្វើឯកសារដើម្បីត្រៀមទទួលភ្ញៀវទេសចរ និងបើកទេសចរណ៍ឡើងវិញ ដោយធ្វើការរៀបចំ និងបង្ការហានិភ័យខ្ពស់នៃការឆ្លងជំងឺពីភ្ញៀវទេសចរបរទេស៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ