KPT+
ពុទ្ធឱវាទ៖ ការប្រមាទ ៥ប្រភេទដែលបុគ្គលគ្រប់រូប គួរវៀរចាកឱ្យបាន
យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ប្រមាទ ថ្នាក់ពាក្យជានាម មានន័យថា ជាការភ្លេចស្មារតី,ការធ្វេសស្មារតី,ការធ្វេសប្រហែល រីឯថ្នាក់ពាក្យជាកិរិយាស័ព្ទវិញមានន័យថា មានន័យថា ភ្លេច, ធ្វេស,ប្រហែល។
មនុស្សគ្រប់រូបមិនគួរមាននូវក្ដីប្រមាទទេ ព្រោះនោះជាហេតុដែលនាំឱ្យអ្នកនោះបរាជ័យ។ នៅក្នុងពុទ្ធឱវាទក៏បានលើកឡើងនូវការប្រមាទ ៥ប្រភេទដែលបុគ្គលគ្រប់រូបគួរតែវៀរចាក ហើយការប្រមាទទាំងនោះរួមមាន៖
១. ប្រមាទក្នុងពេលវេលា៖ គឺបណ្ដែតបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយអត់ប្រយោជន៍ មិនខំប្រឹងប្រែងរៀនសូត្រ មិនខំធ្វើការ មិនខំរកស៊ី រវល់តែដើរលេងសើចសប្បាយ ឬចំណាយពេលទៅដោយឥតប្រយោជន៍។
២. ប្រមាទក្នុងវ័យ៖ គឺស្រវឹងក្នុងវ័យកម្លោះក្រមុំ មិនគិតដល់សីលធម៌ សុជីវធម៌ ឬរក្សាខ្លួនឱ្យបានត្រឹមត្រូវដោយភ្លើតភ្លើនតាមសង្គមស៊ីវីល័យអូសទាញ។
៣. ប្រមាទក្នុងការងារ៖ គឺខ្ជិលធ្វើការងារ ខ្ជីខ្ជាចំពោះការងារនៅក្នុងដៃ ឬខ្ជិលរៀបចំខ្លួន ខ្ជិលសម្អាត ខ្ជិលរកស៊ីធ្លាក់ខ្លួនប៉ោឡែ ជាហេតុធ្លាក់លង់នៅក្នុងអំពើរអបាយមុខជាដើម។
៤. ប្រមាទក្នុងការសិក្សា៖ ខ្ជិលរៀន ខ្ជិលទៅរៀន ខ្ជិលធ្វើការងារសាលា ខ្ចិលស្ដាប់គ្រូបង្រៀន ខ្ជិលសួរ ខ្ជិលកត់មេរៀន… ។
៥. ប្រមាទនៅក្នុងការបដិបត្តិធម៌៖ គឺមានគំនិតយល់ថា ធម៌អាថ៌ សីលទាន គឺសម្រាប់ចាស់ព្រឹទ្ធាចារ្យ ឯយើងនៅក្មេងគឺកុំទាន់ធ្វើ៕
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ គិតតាមផ្លូវធម៌ ” ចង់ឈ្នះអ្នកដទៃគឺត្រូវយកឈ្នះចិត្តខ្លួនឯងសិន “
ចុចអាន៖ ៥ចំណុច ព្រះភិក្ខុ គូ សុភាព ផ្ដល់ឱវាទថែសុខភាពផ្លូវចិត្តកំឡុងវិបិត្តិកូវីដ-១៩នៅអូសបន្លាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ