ជីវិតកម្សាន្ដ
បវរកញ្ញា នេត រក្សា បញ្ជាក់មូលហេតុដែលត្រូវដកតំណែង
ថ្មីៗនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយផ្ទុះដំណឹងថាកញ្ញា នេត រក្សា ដែលជាបវរកញ្ញាលំដាប់រងទី៣ ត្រូវបានស្ថាប័នMCUប្រកាសដកតំណែងយ៉ាងអាថ៌កំបាំង។
ដំណឹងភ្ញាក់ផ្អើលនេះ បន្ទាប់ពីគេឃើញលោក ម៉ែន និមលរ័ត្ន នាយកប្រតិបត្តិកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា បានធ្វើការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នឹងមានការផ្ទេរតំណែងដោយបំពាក់ឆៀងបវរកញ្ញាលំដាប់រងទី៣ទៅឲ្យកញ្ញា សួន ពិសី ដែលជាបវរកញ្ញាលំដាប់រងទី៤វិញ។ ប៉ុន្តែភ្លាមៗនោះគេមិនបានឃើញស្រីស្រស់ នេត រក្សា ប្រតិកម្មឆ្លើយតបជុំវិញរឿងរ៉ាវខាងលើនោះទេ ទើបតែពេលនេះ នាងបានចេញមុខបញ្ជាក់ប្រាប់មូលហេតុស្រាយចម្ងល់មហាជននិងអ្នកគាំទ្រចំពោះបញ្ហាដែលត្រូវបានគេដកតំណែងយ៉ាងភ្ញាក់ផ្អើលនេះ។
ដោយឡែកមុននេះ គេសង្កេតឃើញតាមរយៈការ Liveវីដេអូមានរយៈពេលប្រមាណជា១ម៉ោងនៅលើបណ្ដាញសង្គមInstagramផ្ទាល់ខ្លួន ដោយបវរកញ្ញា នេត រក្សា បានធ្វើការលើកឡើងថា មូល ហេតុដែលត្រូវបានគេដកតំណែង គឺពាក់ព័ន្ធការចុះកុងត្រា(កិច្ចសន្យា)។
កញ្ញា នេត រក្សា បាននិយាយទៀតថា ចំពោះរឿងដកតំណែងនេះ សម្រាប់នាងក៏មិនសូវដឹងលម្អិតដែរ តែអ្វីដែលអាចបញ្ជាក់នោះគឺ ដោយសារអ្នករៀបចំកម្មវិធីចង់ឲ្យនាងចុះកុងត្រាការងារជាមួយ គេ ប៉ុន្ដែនាងមិនព្រមចុះកុងត្រាតាមដែលគេចង់បាន។
នាងបន្ថែមដែរថា ហេតុផលដែលនាងមិនព្រមទទួលចុះកុងត្រា ព្រោះតែខ្លួនចង់មានសេរីភាពពេលវេលាគ្រប់គ្រាន់សម្រាប់ការងារផ្ទាល់ខ្លួន ការសិក្សា និងគ្រួសារ ដូច្នេះហើយនាងមិនសោកស្ដាយតំណែងនេះទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់