Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​ការ​ប្រឡង​បាក់​ឌុប

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ ​បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ឬ​បាក់​ឌុប ២១ ធ្នូ ២០២០​ក្រោម​អធិបតីភាព​ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ​និង​មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ដំណើរការ​ប្រឡង​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធានា​បាន​ថា ការ​ប្រឡង​បាក់​ឌុប​នៅ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ជោគជ័យ គោរព​តាម​គោលការណ៍​ច្បាប់យុត្តិធម៌ តម្លាភាព​និង​លទ្ធផល​ទទួលយក បើ​ទោះ​បី​ជា​ប្រទេស​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក្ដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​សិស្សានុសិស្ស និង​បុគ្គលិក​អប់រំ ក្នុង​ឱកាស​នៃ​ការ​ប្រព្រឹត្តទៅ​ដំណើរការ​ប្រឡង ក្រសួង​បាន​ដាក់​ឲ្យ​អនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​ស្តង់ដារ​អនាម័យ SOP របស់​ក្រសួងសុខាភិបាល ដោយ​នឹង​មាន​ការ​ដាក់​វាស់​កម្តៅ​មុន​ការ​ប្រឡង ការប្រើប្រាស់ ម៉ាស់ ជែ​ល អាល់កុល​លាងដៃ​ជាដើម​។

ក្នុង​នោះ​មណ្ឌល​ប្រឡង​ត្រូវ​បាន​រៀប​ចំ​ដាច់ដោយឡែក​ពីគ្នា​ រវាង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​និង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ​នៅក្នុង​គ្រឹះស្ថានសិក្សា​មួយ​អាច​យក​ធ្វើជា​ពីរ​មណ្ឌល​ប្រឡង​ហើយ​រៀបចំ​បេក្ខជន​ក្នុង​បន្ទប់​ចំនួន​២៥​នាក់​ និង ​ក្នុង​មួយ​មណ្ឌល​ពី​២០​បន្ទប់​ទៅ​២៥​បន្ទប់​លើកលែងតែ​ខេត្ត​ដែល​មាន​ចំនួន​បេក្ខជន​ច្រើន​និង​ខេត្ត​ដែល​មាន​ចំនួន​តិច​អាច​ប្រែប្រួល​តាម​ស្ថានភាព​ជាក់ស្ដែង​។

ត្រូវ​រៀបចំ​បន្ទប់​បម្រុង​ចំនួន​២​បន្ទប់​បន្ថែម​ទៀត​ ក្នុង​មួយ​មណ្ឌល​ដោយ​មួយ​បន្ទប់​សម្រាប់​បេក្ខជន​ដែល​មាន​កម្ដៅ​លើស​ពី​៣៧,៥​អង្សា​សេ​ និង ​មួយ​បន្ទប់​ទៀត​ សម្រាប់​បំពាក់​សម្ភារៈ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម​។

គួរ​បញ្ជាក់​ថា​ ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​១២១២០១​នាក់​កើនឡើង​៤១៥៨​នាក់​មាន​បេក្ខនារី​ចំនួន​៦៣៩៣៧​នាក់​ និង​បុរស​មាន​ចំនួន​៥៧២៦៤​នាក់​ ចែក​ជា​២៣៧​មណ្ឌល​កើនឡើង​៣៥​មណ្ឌល​និង​មាន​បន្ទប់​ប្រឡង​ចំនួន​៤៨៩១​បន្ទប់​កើនឡើង​១៦៧​បន្ទប់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៥ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម