ព័ត៌មានជាតិ
នគរបាលក្រុងសៀមរាប ឃាត់ខ្លួនស្ត្រីម្នាក់ លួចថង់ប្រាក់អស់ប្រមាណជិត២លានរៀល
សៀមរាប ៖ ស្ត្រីម្នាក់លួចថង់ប្រាក់របស់អ្នកលក់ចាប់ហួយអស់ប្រមាណជិត២លានរៀល រួចគេចខ្លួន តែត្រូវម្ចាស់តូបដេញតាមឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍សង្កាត់ទឹកវិល។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតក្នុងផ្សារទឹកវិល ក្នុងភូមិ ប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រង/ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ នួន ស័ក្កចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការព្រហ្មទណ្ឌ និងលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទើបកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ឈ្មោះ ញឹក ធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិ ដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
លោកបន្តថា ដំណើររឿង នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ត្រង់ចំណុចតូបលក់ដូរឈ្មោះសេកក្នុងផ្សារទឹកវិល ក្នុងភូមិប្រីយ៍ថ្មី សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះឈ្មោះ ឡាន ប៉ាច ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិជ្រៃ សង្កាត់ ទឹកវិល ក្រុង/ខេត្តសៀមរាប ដាក់ថង់ប្រាក់លើតុក្នុងតូបលក់ដូរខាងលើហើយរវល់តែតថ្លៃឥវ៉ាន់ជាមួយនឹងអ្នកលក់ ស្រាប់តែជនសង្ស័យឈ្មោះ ញឹក ធី ភេទស្រី បានធ្វើសកម្មភាពលួចយកថង់ប្រាក់ ដែលមានប្រាក់សរុបចំនួន ១៨៦៨៦០០៛(មួយលានប៉ែតសិបប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំមួយរយរៀល)។ ប្រាក់ក្នុងថង់ទាំងអស់ខាងលើដែលជនរងគ្រោះដាក់នៅលើតុក្នុងតូបលក់អីវ៉ាន់ហើយរវល់តែតថ្លៃឥវ៉ាន់ ពេលនោះជនសង្ស័យក៏ចូលមកទិញឥវ៉ាន់ដែរហើយធ្វើសកម្មភាពលួយយកថង់ដាក់ប្រាក់ដែលនៅលើតុ រួចគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានតាមរកជនសង្ស័យក៏ជួបនិងឃាត់ខ្លួនជនសង្ស័យបាននៅចំនុចមណ្ឌលកែប្រែក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប បានប្រគល់ឲ្យសមត្ថកិច្ច យកមកប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ។
ក្រោយពីការសួរនាំ ជនសង្ស័យឈ្មោះ ញឹក ធី ភេទស្រី បានឆ្លើយសារភាពថា រូបគេ ពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ(ថង់ប្រាក់)របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើការដកហូត ទ្រព្យសម្បត្តិដែលជនសង្ស័យធ្វើសកម្មភាពលួចខាងលើបានមកវិញ និងធ្វើការប្រគល់ឲ្យជនរងគ្រោះយកទៅគ្រប់គ្រង និងប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់វិញ។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កំពុងកសាងសំណុំរឿងខាងលើនេះបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ កុសល

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង