ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្សព្វផ្សាយសេចក្តីណែនាំការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញបើកកិច្ចប្រជុំបូកសរុប លទ្ធផលនៃការអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្ស ចុះជួយខេត្តស្វាយរៀងប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២១ នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ នៅមន្ទីរគណបក្សខេត្តស្វាយរៀង ។

លោកជំទាវក៏បានថ្លែងនូវការកោតសសើរ ដល់គណបក្សគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តស្វាយរៀង បានសហការបំពេញភារកិច្ច សម្រេចបានជោគជ័យជាបន្ដបន្ទាប់ ពិសេស ការចូលរួមដឹកនាំប្រយុទ្ធ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ការរក្សា ស្ថិរភាពនយោបាយធានា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ការជំរុញអនុវត្តដោយជោគជ័យគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់ មូលដ្ឋានភូមិ-ឃុំ-សង្កាត់ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន កាន់តែវិវត្តន៍ឈានឡើងជាបន្តបន្ទាប់ បង្កើនបាន នូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងបីប្រភេទ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលរួមមានគ្រូពេទ្យសម្តេចតេជោ ហ៊ុន សែន TYDA ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងមន្ត្រីសុខភិបាលខេត្តស្វាយរៀងដែលបានបំពេញភារកិច្ចចូលរួមការពារ និងទប់ស្កាត់ឆ្លងរាលដាល នៃជំងឺកូវីដ១៩បានល្អប្រសើរ ដោយមិនខ្លាចនឿយហត់។

នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវក៏បានធ្វើការផ្សព្វផ្សាយ ៖
១. សេចក្តីណែនាំលេខ ០០២/០៨២១/សណ.គក ស្តីពី ការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ចុះថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
២. រួមគ្នាផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីសម្រេច លេខ ១៦៣/០៥២១/សសរ.គក របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អណត្តិទី ៥ ឆ្នាំ ២០២២” ដែលជាយុទ្ធសាស្រ្តលំអិត និងគ្រប់ជ្រុងជ្រោយរបស់គណបក្ស។
៣. ចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ ក្រុមការងារត្រូវចូលរួមអនុវត្តណែនាំប្រជាជននៅតាមមូលដ្ឋាន ឱ្យប្រកាន់ខ្ជាប់នូវការ ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការណ៍ “៣ កុំ ៣ ការពារ និង២ ចូលរួម” ៕
អត្ថបទ ៖ វិមាន



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច