Connect with us

ជីវិតកម្សាន្ដ

ផ្តើមចេញពីរឿងស្នេហា តារាខ្មែរ ២ដួង ផុងខ្លួនជាប់ឃុំក្នុងឆ្នាំ២០២១

បានផុស

នៅ

ផ្តើមចេញពីរឿងស្នេហាត្រីកោណក្រៅឆាកដូចគ្នា គេសង្កេតឃើញតារា​ប្រុស-ស្រីវ័យក្មេង២ដួងរបស់ខ្មែរ នៅក្នុងឆ្នាំ២០២១នេះបានផុងខ្លួនតែមួយពព្រិចភ្នែកជាប់ពន្ធនាគា និងធ្លាក់ប្រជាប្រិយភាពដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុស-ស្រីទាំង២ដួងដែលផុងខ្លួននេះគឺតារាប្រុស លោក យិត មាស​ឧស្សាហ៍ ហៅ​ អេដវីន និងពិធីការិនី មាន ពេជ្ររីតា ហៅ​ យូប៊ី។ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នៅ​ពេល​នេះគឺ​​កញ្ញា​ យូប៊ី ត្រូត្រូវតុលាការដោះលែងឲ្យមានសេរីភាព ចំណែកតារាសម្ដែង អេដវីន នៅ​នៅបន្តជាប់ឃុំក្នុងពន្ធនាគានៅឡើយ។

អ្វី​ដែល​គេចាប់អារម្មណ៍ទៀតនោះគឺ​ តារា​ទាំង​២​ដួងនេះបានផ្ទុះ​ហិង្សាកើតចេញពីរឿងស្នេហាដូចគ្នាដែលក រណីនេះកើតឡើងក្នុងឆ្នាំ២០២១ដូចគ្នា។ ​រម្លឹកដល់ករណីពិធីការិនីកញ្ញា មាន ពេជ្រ​រីតា កន្លងមក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​លួច មាន​ស្ថានភាព​ទម្ងន់​ទោស ​បន្ទាប់ពី​មានការ​ដាក់ពាក្យ​បណ្តឹង​ដោយលោកឧកញ៉ា ហេង សៀ ​កាលពី​ថ្ងៃទី​១០​ ខែឧសនភា ឆ្នាំ២០២១។ 

ករណីនេះកើតឡើងបន្ទាប់ពីកញ្ញា មាន ពេជ្ររីតា ផ្ទុះហិង្សាប្រតាយប្រតប់គ្នានៅក្នុងឡានបណ្ដាលឱ្យ ឧកញ៉ា ហេង សៀ រងរបួសត្រង់ពោះ និងបាត់ទូរស័ព្ទ ក្នុងហេតុការណ៍ប៉ងរំលោភលើរថយន្ត។ យ៉ាងមិញបន្ទាប់ពី​មានការ​ចោទប្រកាន់​នេះ ​កាលណោះ​នាង​ត្រូវ​បាន​តុលាការ​បានសម្រេច​ឃុំខ្លួន​នាង​ជា​បណ្តោះអាសន្ន។

​ប៉ុន្តែដោយមានការចូលខ្លួនការពារក្តី និងដាក់ពាក្យស្នើ​ររបស់​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ដឹកនាំដោយលោក គី តិច កាលពី​ថ្ងៃទី​១៣​ ខែឧសភា ​ឆ្នាំ​២០២១​ តុលាការ​បានសម្រេច​ដោះលែងកញ្ញា​ មាន ពេជ្រ​រីតា​ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្នដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។បន្ទាប់មកទៀត មាន ពេជ្ររីតា ក៏ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ជុំវិញករណីបណ្តឹងរបស់ ឧកញ៉ា ហេង សៀ បន្ទាប់បើកការស៊ើបអង្កេតនិងស្រាវជ្រាវ។ 

ចំណែកតារាសម្ដែងសម្បូរសាច់ដុំ លោក យិត មាស​ ឧស្សាហ៍ ហៅ​ អេដវីន កាលពីថ្ងៃ​ទី១៥ ខែ​មិថុនាបា នផ្ទុះរឿងហិង្សាជាមួយ​នឹងសង្សារ​ដែល​ធ្លាប់​តែ​ផ្អែមល្ហែមនឹងគ្នាស្ទើរចាក់ទឹកមិនលេចគឺ អ្នកនាង សុទ្ធ បញ្ចការ ដោយ​សារភ្លើង​ប្រច័ណ្ឌ​។

បន្ទាប់ផ្ទុះហិង្សាលោកត្រូវជាប់បណ្ដឹងចំនួន៣​នៅ​តុលាការគឺ​បណ្ដឹង​២​បាន​ប្ដឹង​លោក​ពី​បទ “ហិង្សា​ដោយចេតនា” ពី​សំណាក់​សង្សារ សុទ្ធ បញ្ចកា និង​បុរស​ម្នាក់​ដែល​ជា​គ្រូ​ពេទ្យ។ រីឯ​បណ្ដឹង​១​ទៀត គឺ​ជា​បណ្ដឹង​របស់​​ម្ដាយ​អ្នកនាង បញ្ចកា ​ដែល​ប្ដឹង​ពី​បទ “បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ”។

ក្រោយ​មក​សមត្ថកិច្ចនៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបាន​ឃាត់​ខ្លួន​លោក ​រួច​កសាង​សំណុំ​រឿង​បញ្ជូនទៅតុលាការ។ លោក អេដវីន បច្ចុប្បន្នត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ រង់ចាំសាកសួរបន្ថែម និង​រង់ចាំ​សវនាការ​លើ​អង្គសេចក្ដី៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​នាយ ក្រិន បាត់​ដំណឹង​ឈឹង​ពី​សិល្បៈ

ចុចអាន៖ ឌឿ វិសាល ត្រៀម​បទ​រៀបរាប់​ការ​លះបង់​ក្រុម​គ្រូពេទ្យ​កូ​វីដ​-១៩​ ដែល​ឃ្លាត​ឆ្ងាយ​គ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម