Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រ ស្លាប់មនុស្ស៤១នាក់នៅ ប្រេស៊ីល

បានផុស

នៅ

មនុស្សយ៉ាងតិច៤១នាក់បានស្លាប់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តក្រុងនិងរថយន្តដឹកទំនិញនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែលផ្សាយតាមទូរទស្សន៍ក្នុងស្រុកកាលពីថ្ងៃពុធបានបង្ហាញពីរថយន្តក្រុង ខ្ទេចនៅជិតទីក្រុង Taguai ក្នុងរដ្ឋ Sao Paulo។

ប៉ូលិសរដ្ឋនិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។

ប៉ូលិសនិយាយថា “យើងដឹងថា មានជនរងគ្រោះច្រើនទៀតនៅក្នុងរថយន្តប៉ុន្តែយើងមិនដឹងថាមានប៉ុន្មាននាក់ទេ។ មនុស្ស៣៧នាក់បានស្លាប់នៅនឹងកន្លែងខណៈ៤នាក់ទៀតស្លាប់ដោយសាររបួសនៅមន្ទីរពេទ្យ”។

ប៉ូលិសរដ្ឋបាននិយាយថា ការស៊ើបអង្កេតមួយនឹងធ្វើឡើងដើម្បីបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តក្រុងនេះដឹកកម្មកររោងចក្រចំនួន៥៣នាក់។ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការដើម្បីជួយអ្នករងរបួសនិងអ្នកដំណើរដែលជាប់នៅក្នុងបំណែកនៃរថយន្ត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ដាច់ខ្លួនមួយកំណាត់ក្រោមដោយសារគ្រោះថ្នាក់ចរាចរណ៍តែមិនស្លាប់

ចុចអាន៖ រថយន្ត​សណ្តោង បុក​រថយន្ត​សាំ​យ៉ុង រងរបួស​ធ្ងន់ ស្រាល​ពីរ​នាក់​នៅ​ស្រុក​កោះកុង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គ្រួសារ​លោក​ដូណាល់​ ត្រាំ មាន​ទំនាក់​ទំន​ង​យ៉ាងជិតស្និទ្ធ​ ស៊ីជម្រៅ​​អ្នកដឹកនាំ​អារ៉ាប៊ីសាអូឌីត​

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​ធានា​រ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រង​នៅកម្ពុជា​នៅមានកម្រិតទាប ​ធៀបជាមួយបណ្តាប្រទេសតំបន់ និង​សកលលោក​

Sokha Hotels

ព័ត៌មានពេញនិយម