Connect with us

ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវកម្ពុជា ឆ្លងកូវីដ-១៩

បានផុស

នៅ

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី១៤ ខែសីហានេះថា លោកបានឆ្លងជំងឺកូវីដ-១៩ ហើយលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ “វាជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់ ដែលកូវីដ-១៩ វាបានឆ្លងមកលើខ្ញុំ ដោយខ្ញុំមិនដែលដើរទៅណាទេ ហើយខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃ គឺ២-៣ ម៉ោងក្នុងមួយថ្ងៃ អ្វីដែលគួរឱ្យសំណើចនោះ គឺគ្រាន់តែខ្ញុំខានហាត់ប្រាណតែមួយថ្ងៃសោះ ស្រាប់តែចាប់ផ្តើមឈឺ ហើយឆ្លងមេរោគកូវីដ-១៩ តែម្តង។ សុំបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះមេរោគនេះ”។

ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធជាមួយលោកផ្ទាល់ និងប្រយោល តាមដានសុខភាពផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨៨នាក់ ជាសះស្បើយ ៧៤២នាក់ និងស្លាប់ ១៧នាក់ ករណីឆ្លងសហគមន៍ ៣៩៥នាក់ អ្នកដំណើរពីបរទេស ១៩៣នាក់។ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៨៥,៤៤៨នាក់ ជាសះស្បើយចំនួន ៨០៣៩៦នាក់ និងមានអ្នកស្លាប់ចំនួន ១៦៨៣នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម