Connect with us

ព័ត៌មានជាតិ

​ស្ថានទូតអន្តរាគមន៍​​ពលករ​ខ្មែរនេសាទខុសច្បាប់នៅ​រដ្ឋ Perak​ ​មកដល់កម្ពុជាវិញនៅល្ងាច​នេះ

បានផុស

នៅ

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​បានឱ្យ​ដឹងនារសៀល ថ្ងៃអាទិត្យ ទី១៥ ខែសីហា នេះថា ស្ថានឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំ​នៅប្រទេស​សិង្ហបុរី បាន​ជួយអន្តរាគមន៍​​ពលករ​ខ្មែរ​​មួយរូប ដែល​ធ្វើការ​នៅលើទូកនេសាទដោយខុសច្បាប់នៅ​រដ្ឋ Perak​ ​ហើយ​​ពលករ​ខ្មែរ​​រូបនោះ ​នឹងមកដល់កម្ពុជាវិញ នៅល្ងាចនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង​ ពលករខ្មែររូបនោះ ឈ្មោះ ប៉ិ ពឿន អាយុ៤១​​ឆ្នាំ មកពីភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង បាន​​​ទៅធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor រដ្ឋ Perak តាមរយៈ​មេខ្យល់ កាល​ពីដើមឆ្នាំ២០២០។ លោកបន្តថា ដោយដឹងថា មានពលករបរទេសផ្សេងទៀត ដែលធ្វើការ​​លើ​ទូកនេសាទជាមួយគ្នា មានបំណងធ្វើបាបខ្លួន ពលកររូបនេះ​បានសម្រេចចិត្តលោតពីលើទូក ដោយ​បណ្តែត​​ខ្លួ​ន​​​ជាមួយពោងរយៈពេល៤​ថ្ងៃ ទើប​ត្រូវ​ប៉ូលីសជើងទឹកប្រចាំតំបន់ Lumut រដ្ឋ Perak ជួយ​សង្រ្គោះ នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

លោក កុយ គួង​ បានបញ្ជាក់ថា ​ស្ថានទូត​បានសហការជាមួយមន្រ្តីប៉ូលីសជើងទឹកប្រចាំតំបន់ ឱ្យ​​ភ្នាក់​ងារស្ម័គ្រ​ចិត្ត​​​នៅ​​រដ្ឋ Perak ទៅ​ទទួល​ពលកររងគ្រោះ ពីការិយាល័យប៉ូលីសជើងទឹក និងផ្តល់ការហូបចុក កន្លែង​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ននៅរដ្ឋ Penang (ព្រំប្រទល់ជាប់រដ្ឋ Perak)។ លោកអះអាងថា ពលករមិនមានព័ត៌មានអ្វីទាំងអស់ ពាក់​ព័ន្ធ​នឹងថៅកែទូក ហើយស្នើសុំ​ស្ថាន​ទូត​​ជួយ​អន្តរាគមន៍​​ បានត្រឡប់ទៅកម្ពុជាវិញ។

​អ្នកនាំពាក្យរូបនោះ​បញ្ជាក់ថា ពលកររូបនេះ​ នឹងត្រឡប់ទៅកម្ពុជាវិញតាមរយៈកម្មវិធី Repatriation Recalibration Plan​ ហើយ​នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើង​យន្ត​ហោះ​​អាកាសចរណ៍​សិង្ហបូរី ​លេខ SQ158 ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​​២០២១ វេលា​ម៉ោង​៥ និង៣០ នាទីល្ងាច។

​ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងសម្របសម្រួលជាមួយមន្រ្តី​អន្តោ​ប្រវេសន៍ម៉ាឡេស៊ី ព្រមទាំង​បាន​ចាត់​​​​មន្រ្តី​ជូនដំណើរពលករខាងលើ នៅអាកាសយានដ្ឋាន​អន្តរ​ជាតិ​​​​​​​ KLIA ផង​ដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

មេប៉េអឹមខេត្តបន្ទាយមានជ័យ ព្រមានអនុវត្តច្បាប់ បើរកឃើញថាប៉េអឹមក្រោមបង្គាប់កាងបទល្មើសខុសច្បាប់

ព័ត៌មានជាតិ២០ នាទីutes មុន

«មណ្ឌលជលសារមហាសែនជ័យ» វត្តដែលកសាងឡើងដំបូងគេនៅខេត្តមណ្ឌលគិរី អ្នកកសាងមានប្រវត្តិមិនធម្មតាឡើយ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហេតុអ្វីរដ្ឋកាលីហ្វ័រញ៉ា ងាយរងការវាយប្រហារដោយគ្រោះធម្មជាតិ?

ព័ត៌មានជាតិ២៣ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ជំរុញមន្ត្រីការិយាល័យ ផ្ដល់ឯកសារជូនពលរដ្ឋ និងសិស្សានុសិស្ស ឲ្យលឿនរហ័ស

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជា-អាមេរិក កំពុងស្វះស្វែងពិនិត្យលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺន«ឆ្មាំអង្គរ»ឡើងវិញ

ចរាចរណ៍៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៦ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម