Connect with us

កូវីដ-១៩

ថៃ ប្រកាសមានអ្នកឆ្លងកូវីដ ២១,១៥៧ ករណី និងស្លាប់ ១៨២ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

បានផុស

នៅ

ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ប្រទេសថៃបានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៨២ នាក់បន្ថែមទៀត និងករណីឆ្លងថ្មីចំនួន ២១,១៥៧ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីឆ្លងថ្មីនេះ មាន ២០,៤៩៩ករណីជាប្រជាជនទូទៅ និង ៦៥៨ ករណីជាអ្នកទោសក្នុងពន្ធនាគារ ។

ស្របពេលជាមួយគ្នានេះដែរ អ្នកជំងឺកូវីដចំនួន ២០,៩៨៤ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ហើយចំនួនអ្នកជាសះស្បើយនេះ ស្ទើរតែស្មើនឹងករណីឆ្លងក្នុងសហគមន៍ថ្មី ។

ចាប់តាំងពីថ្ងៃទី ១ ខែមេសាមក នៅពេលដែលរលកទី ៣ ផ្ទុះឡើងមានអ្នកជំងឺកូវីដចំនួន ៩២០,៦០៨នាក់ ក្នុងនោះមាន ៧០៣,២០៤ នាក់បានជាសះស្បើយ ។

ទន្ទឹមនោះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុន ថៃ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩២៨,៣១៤ករណី ក្នុងនោះ ៧០៩,៦៤៦នាក់បានជាសះស្បើយ ។

ចំណែក ចំនួនអ្នកស្លាប់នៅក្នុងរលកទី ៣ នេះមានចំនួន ៧,៦៤០នាក់ ធ្វើឲ្យការស្លាប់ សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៧,៧៣៤ នាក់ ។

គួរបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃខ្ពស់បំផុតគឺមានចំនួន ២៣,៤១៨ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារ ខណៈចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងគឺ ២៣៥ នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃទី ១០ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ កំពុងបង្កើតឧបករណ៍តេស្តរកកូវីដមិនមែនរុកតាមច្រមុះ ដឹងលទ្ធផលត្រឹម ១៥ នាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម