ព័ត៌មានជាតិ
លោក ជិន ម៉ាលីនថា សេចក្តីថ្លែងការណ៏របស់អ្នករាយការណ៏ពិសេស អសប ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់
អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក Vitit Muntarbhorn កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍មួយសម្តែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើមនុស្សមួយចំនួន ដែលគេអះអាងថា ជាអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សបានអះអាងថាសេចក្តីថ្លែងការណ៏គ្មានមូលដ្ឋានផ្លូវច្បាប់ទេ គ្រាន់តែផ្អែកលើរបាយការណ៏របស់ក្រុមមនុស្សដែលមិនចូលចិត្តរដ្ឋាភិបាលតែប៉ុណ្ណោះ ដែលគ្មានភស្តុតាងរឹងមាំ ចូលរួមដំណើការតាមនីតិវិធីរបស់តុលាការ។
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា របាយការណ៍នោះផ្អែកតែលើរូបភាពខាងក្រៅ និងរបាយការណ៏របស់ក្រុម ដែលមាននិន្នាការប្រឆាំងតែប៉ុណ្ណោះ វាមិនផ្អែកទៅលើស្ថានភាពជាក់ស្ដែង និងទិដ្ឋភាពច្បាប់នៅកម្ពុជា។
លោកបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះគ្មានមូលដ្ឋានរឹងមាំផ្នែកច្បាប់ទាល់តែសោះ និងមិនបានពិចារណា ថាតើសកម្មភាពទាំងអស់នោះ ជាសកម្មភាពបំពានច្បាប់ដែរឬទេ ហើយវាបង្កើតបានទៅជាបទល្មើសទៅលើបញ្ញត្តិច្បាប់របស់កម្ពុជាដែ ឬយ៉ាងណា?
បើតាមលោក ជិន ម៉ាលីន សេចក្តីថ្លែងការណ៏នោះ គ្រាន់តែផ្អែកទៅលើការសន្និដ្ឋាន និងរូបភាពប៉ុណ្ណោះ។ ជារូបភាពមានន័យថា ប្រសិនបើយើងអនុវត្តច្បាប់ទៅលើសកម្មជន គេចោទយើងថា រំលោភសិទ្ធិ ប៉ុន្តែសម្រាប់សមត្ថកិច្ច គេមានមូលដ្ឋាន គេមានសក្ខីកម្មច្បាស់លាស់ និងការស៊ើបអង្កេត ដែលបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ជាសកម្មភាពល្មើសច្បាប់ ដែលត្រូវធ្វើការចោទប្រកាន់ និងដំណើរការតាមនីតិវិធីច្បាប់ហើយដើម្បីការពារជនជាប់ចោទទាំងអស់នេះ គឺមានតែការស្វែងរកមូលដ្ឋានភស្តុតាងសក្ខីកម្មឲ្យបានរឹងមាំតាមផ្លូវច្បាប់ ហើយចូលរួមដំណើរការតាមនីតិវិធីរបស់តុលាការ ទើបអាចជួយពួកគេបាន។
លោក ជិន ម៉ាលីន បញ្ជាក់ដែរថា របាយការណ៍ ក៏ដូចជាសេចក្តីថ្លែងការណ៍ របស់ក្រុម ដែលមាននិន្នាការប្រឆាំង គឺគ្មានមូលដ្ឋានផ្លូវច្បាប់រឹងមាំនោះទេ ក្រៅតែពីធ្វើការចោទប្រកាន់ ពីការធ្វើទុកបុកម្នេញ ដូច្នេះការធ្វើរបាយការណ៍ការធ្វើសេចក្តីថ្លែងការណ៍ ដែលមិនមានមូលដ្ឋានរឹងមាំផ្នែកច្បាប់ ក្រៅតែពីការចោទប្រកាន់ “វាអត់មានឥទ្ធិពលផ្នែកច្បាប់នោះទេ នៅក្នុងសង្គមប្រជាធិបតេយ្យ” ចំណែកសមត្ថកិច្ច ដែលមានមូលដ្ឋាន មានសក្ខីកម្ម មានភស្តុតាង រឹងមាំ ដោយផ្អែកលើទិដ្ឋភាពច្បាប់របស់កម្ពុជា ដូច្នេះមធ្យោបាយតាមផ្លូវច្បាប់ មានតែមួយគត់ គឺការស្វែងរកភស្តុតាង មូលដ្ឋានច្បាប់រឹងមាំ ហើយចូលរួមតាមនីតិវិធីរបស់តុលាការ។
កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅថ្មីៗនេះ លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា រួមជាមួយអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន៤រូបទៀត បានចេញសេចក្តីថ្លែងការណ៏មួយ សម្តែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើមនុស្សមួយចំនួនរួមមាន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក លោក មួង សុភ័ក្រ្ត និងលោក មាន ព្រហ្មមុនី ដោយសំអាងថា ពួកគេហាក់ដូចជាត្រូវបានឃុំខ្លួនដោយបំពាន និងដកហូតសេរីភាព ដោយគ្រាន់តែធ្វើការឆ្លើយតបទៅនឹងការងារស្របច្បាប់ និងសន្តិវិធីរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅប្រទេសកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖កោះកែវ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល