Connect with us

សុខភាព

អ្នកឈឺស្រាលៗ ដឹងយ៉ាងម៉េចថាកូវីដបានឆ្លងចូលដល់សួតធ្ងន់ធ្ងរ ហើយអាចឲ្យស្លាប់បាន បើប្រហែស

បានផុស

នៅ

រោគសញ្ញានៃការឆ្លងមេរោគកូវីដ ១៩ របស់មនុស្សម្នាក់ៗប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនដូចគ្នាទាំងអស់ឡើយ។ ពីព្រោះប្រសិនបើមេរោគចូលក្នុងសួត អាចមានរោគសញ្ញាច្រើន ជាងរោគសញ្ញា ដែលបានដឹងឮ​សព្វថ្ងៃនេះ។

ជាពិសេស​បើ​លេច​ចេញ​សញ្ញា​នេះ​ យើង​ធ្វេសប្រហែស​នោះ​ អាច​ឈាន​ដល់​បាត់បង់​ជីវិត ​ដូច្នេះ​ជា​ចាំបាច់​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ជា​ជាង​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​កត់សំគាល់​ថា“ កូវីដ ១៩” បាន​ឆ្លង​មេរោគ​ដល់​សួត?

-គ្រុន​ក្តៅ​លើស​ពី ៣៧.៥ អង្សាសេ

-ក្អក​ មិនថា​ជា​ក្អក​ស្ងួត ​ឬ​ក្អក​ស្លេះ​ទេ

-ពិបាក​ដកដង្ហើម, ដង្ហើម​ខ្លី។

-តឹងទ្រូង ។

-មាន​អាការ​អស់កម្លាំង​បន្តិច​ នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដូចជា​ ដើរ​ឡើង​​ជណ្ដើរ​ ធ្វើ​លំហាត់​ប្រាណ​ថ្នមៗ​ជាដើម។

ការ​ធ្វើ​តេស្ត​អស់​កម្លាំង

សាស្ត្រាចារ្យ Nithipat Chiaraku ប្រធាន​សមាគម Urvej Association នៅ​ប្រទេស​ថៃ ​ផ្តល់​ព័ត៌មាន​អំពី​វិធី​ធ្វើ​តេស្ត​រក​ភាព​នឿយហត់ (អង្គុយ​ទៅ​ឈរ) ថាតើ​យើង​អស់​កម្លាំង​ខុស​ពី​ធម្មតា​ឬ​អត់។ នេះ​អាច​ធ្វើ​បាន​ដោយ​ការ​ក្រោក​ពី​កៅអី​ ដោយ​មិន​កាន់​កៅអី​ជាប់​គ្នា​រយៈពេល ១ នាទី ​ហើយ​​បន្ទាប់មក​សង្កេត​មើល​រោគ​សញ្ញា​ រួម​ទាំង​ការ​វាស់​វែង​អុកស៊ីសែន ​បន្ទាប់​ពី​ធ្វើរួច។

ប្រសិន​បើ​អុកស៊ីសែន​ត្រូវ​បាន​វាស់​បន្ទាប់​ពី​អង្គុយ​តិច​ជាង ៩៥ភាគរយ ​វា​អាច​ជា​សញ្ញា​បង្ហាញ​ថា​កូវីដ -១៩ ប្រហែល​ជា​ចាប់ផ្ដើម​ធ្លាក់​មកដល់​សួត​ហើយ។

តើ​គួរធ្វើ​ដូចម្ដេច​ប្រសិន​បើ​កូវីដ​ចាប់ផ្ដើមធ្លាក់ដល់​​​សួត?

នៅ​ពេល​ដែល​កូវីដចាប់ផ្ដើម​ធ្លាក់​ចុះ​នៅ​ក្នុង​សួត ​វា​​ជា​សញ្ញា​គ្រោះថ្នាក់​ ហើយ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ ដើម្បី​ការពារ​ការ​ខ្សោះ​ជីវជាតិ​យ៉ាង​ឆាប់រហ័ស​ នៅ​ពេល​ដែល​ការ​បង្ក​រោគ​ចាប់ផ្ដើម​ធ្វើ​ឲ្យ​ខូច​សួត​កាន់​តែ​ខ្លាំង​ឡើង​ ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​មូលដ្ឋាន​ និង​មនុស្ស​ចាស់​មាន​ហានិភ័យ​នៃ​រោគ​សញ្ញា​ កាន់តែ​យ៉ាប់យ៉ឺន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖វីរុសបំបែ្លង Delta មានហានិភ័យខ្ពស់ តែពលរដ្ឋក៏មិនត្រូវប្រហែសនឹង Lambda ដែល WHO ចាត់ថ្នាក់ថាឆ្លងលឿនដូចគ្នា

ចុចអាន៖សង្កេតមើលខ្លួន! រោគសញ្ញាកូវីដថ្មីមួយទៀត ទើបលេចចេញនៅ ថៃ បើប្រហែសអាចស្លាប់បាន

ចុចអាន៖មានទម្លាប់ចឹងសោះ! បានចេះតែឈឺមិនលោះពេលនៅសម័យ Delta នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥៧ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម