ព័ត៌មានអន្ដរជាតិ
រុស្ស៊ីថា អាហ្វហ្គានីស្ថានស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ល្អជាង Ghani
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថានបានកោតសរសើរចំពោះការប្រព្រឹត្តរបស់តាលីបង់កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា និងបាននិយាយថា ក្រុម ដែលនៅតែត្រូវចាត់ទុកជាអង្គការភេរវកម្មនៅរុស្ស៊ីបានធ្វើឲ្យរដ្ឋធានីកាប៊ុលមានសុវត្ថិភាពក្នុងរយៈពេល២៤ម៉ោងដំបូងជាងស្ថិតក្រោមការគ្រប់គ្រងរបស់មេដឹកនាំមុនៗ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូត Dmitry Zhirnov បានឆ្លុះបញ្ចាំងពីការប្រឹងប្រែងគ្មានការលាក់លៀមរបស់រុស្ស៊ីដើម្បីពង្រឹងទំនាក់ទំនងជាមួយពួកតាលីបង់ឲ្យកាន់តែស៊ីជម្រៅ។ ខណៈពេលឥឡូវនេះកំពុងបង្ហាញពីការទទួលស្គាល់ក្រុមជ្រុលនិយមដ៏រឹងរូសជាមេដឹកនាំស្របច្បាប់លើប្រទេសដែលខ្លួនធ្លាប់បានព្យាយាម និងបរាជ័យក្នុងការគ្រប់គ្រងមុនពេលសហភាពសូវៀតបានដកកម្លាំងទ័ពចេញកាលពីឆ្នាំ១៩៨៩។

រុស្ស៊ីចង់ធានាថា អស្ថេរភាពនៅអាហ្វហ្គានីស្ថាននឹងមិនរាលដាលដល់អាស៊ីកណ្តាលដែលជាផ្នែកនៃអតីតសូវៀតដែលធ្លាប់ចាត់ទុកជាទឹកដីខាងក្រោយរបស់ខ្លួន និងថា វានឹងមិនក្លាយជាកន្លែងសម្រាប់ក្រុមសកម្មប្រយុទ្ធជ្រុលនិយមផ្សេងទៀតទេ។
រុស្ស៊ីបាននិយាយថា ខ្លួនបានភ្ញាក់ផ្អើលដូចជាប្រទេសផ្សេងៗទៀតដែរ ចំពោះការវាយលុកផ្លេកបន្ទោររបស់តាលីបង់ដើម្បីកាន់កាប់អាហ្វហ្គានីស្ថាន ទាំងនៅពេលកម្លាំងទ័ពអាមេរិកបានកំពុងព្យាយាមជម្លៀសពលរដ្ឋរបស់ខ្លួន។

ថ្លែងប្រាប់វិទ្យុ Ekho Moskvy នៅទីក្រុងមូស្គូ លោក Zhirnov បានលើកឡើងថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងពីការប្រព្រឹត្តរបស់តាលីបង់រហូតដល់ពេលនេះ។ វិធីសាស្ត្ររបស់ពួកគេល្អ វិជ្ជមាន និងដូចជាអាជីវកម្ម»។
«ស្ថានភាពមានភាពសុខសាន្ត និងល្អប្រសើរ ហើយអ្វីៗនៅក្នុងប្រទេសមានភាពស្ងប់ស្ងាត់។ ស្ថានភាពក្នុងរដ្ឋធានីកាប៊ុលឥឡួវនេះស្ថិតក្រោមការគ្រប់គ្រងតាលីបង់គឺល្អប្រសើរជាងស្ថិតក្រោមប្រធានាធិបតី Ashraf Ghani»។ លោក Zhirnov បានសង្កត់ធ្ងន់។

លោកបន្តថា ដំបូងឡើយក្រុមតាលីបង់ដែលគ្មានអាវុធក្នុងដៃបានចូលទៅរដ្ឋធានី និងស្នើដល់រដ្ឋាភិបាល និងកងកម្លាំងអាមេរិកឲ្យចុះចាញ់។ ក្រោយមក ក្រុមតាលីបង់ដែលគ្មានអាវុធសំខាន់បានចូលទៅនៅពេលលោក Ghani បានភៀសខ្លួន ហើយបានដាក់បំរាមគោចរ។
លោកឲ្យដឹងថា តាលីបង់ក៏បានគ្រប់គ្រងតំបន់សន្តិសុខរបស់ស្ថានទូតរុស្ស៊ីដែលមានបុគ្គលិកជាង១០០នាក់ ហើយលោកនឹងលំអិតអំពីកិច្ចពិភាក្សាសន្តិសុខជាមួយពួកគេនៅថ្ងៃអង្គារ៍នេះ។
លោក Zhirnov បានបញ្ជាក់ថា សាលារៀននៅរដ្ឋធានីកាប៊ុល រាប់បញ្ចូលទាំងក្មេងស្រីផងនឹងចាប់ផ្តើមដំណើរការវិញ។

លោក Zamir Kabulov តំណាងប្រធានាធិបតី វ្លាឌីមៀរ ពូទីន នៅអាហ្វហ្គានីស្ថាននិយាយកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងជាយូររបស់រដ្ឋាភិបាលក្រុងមូស្គូដើម្បីចងសម្ព័ន្ធជាមួយតាលីបង់បានលេចចេញរូបរាងហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ