Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីបានជាការរាតត្បាតនៃកូវីដ ក្លាយជាដំណឹងល្អសម្រាប់អ្នកមានជំងឺហឺតទៅវិញ?

បានផុស

នៅ

ស្របពេលដែលវីរុសកូវីដ-១៩ កំពុងរាតត្បាតខ្លាំងចំពោះបុគ្គលមានជំងឺរ៉ាំរ៉ៃ អ្នកជំងឺហឺតត្រូវបានគេព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះជាក្រុមងាយរងគ្រោះ ដោយវីរុសអាចធ្វើឱ្យសួតខូចលឿន ហើយបណ្តាលឱ្យមានបញ្ហាដង្ហើមធ្ងន់ធ្ងរ។

Asthma and coronavirus — what are the risks? - National | Globalnews.ca
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែការស្រាវជ្រាវថ្មីរបស់ចក្រភពអង់គ្លេសបានរកឃើញថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត មានមនុស្សតែ ១៤ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺហឺតជាង១ម៉ឺននាក់ ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លើសពីនេះទៀត អ្នកជំងឺទាំងនោះទំនងជាឆាប់ជាសះស្បើយជាងអ្នកដទៃ ប្រសិនបើពួកគេឆ្លងវីរុសកូវីដ-១៩។

វេជ្ជបណ្ឌិត Syed Shah អ្នកនិពន្ធដឹកនាំការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវជំងឺហឺតនៅសាកលវិទ្យាល័យ Edinburgh អង់គ្លេស និយាយថា “ការចូលសម្រាកក្នុងមន្ទីរពេទ្យ និងតម្រូវការថែទាំបឋមត្រូវបានកាត់បន្ថយខ្ពស់ សម្រាប់អ្នកជំងឺហឺត ក្នុងអំឡុងពេលនៃវីរុសរាតត្បាត។”

Asthma Patients Get Reassurance on COVID-19 | MedPage Today

ក្រុមស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Syed Shah បានវិភាគលើកំណត់ត្រាវេជ្ជសាស្រ្តរបស់អ្នកជំងឺហឺតជាង១ម៉ឺននាក់ ហើយបានរកឃើញថា ចំនួនអ្នកជំងឺ ២០ ភាគរយតាមផ្ទះបានថយចុះជាងពេលមុនៗ លើកលែងតែចំនួនអ្នកជំងឺហឺតកំពុងព្យាបាលនៅមន្ទីរពេទ្យ នៅរក្សាតួលេខដដែល។

ដោយឡែក ការសិក្សាមួយទៀតរបស់ អាមេរិក បានចេញលទ្ធផលស្រដៀងគ្នានេះដែរ ដោយពួកគេបានរកឃើញថា ចំនួនអ្នករងគ្រោះនៅតាមផ្ទះបានធ្លាក់ចុះរហូតដល់ ៤០ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗដែលមិនទាន់មានវីរុសកូវីដ-១៩លេចឡើង។

Asthma Treatment Male | Walk-In Clinic, Online-Doctor, Online Prescription

អ្នកស្រាវជ្រាវបានពន្យល់មូលហេតុនៃការធ្លាក់ចុះចំនួនអ្នកជំងឺហឺតថា ដោយសារមនុស្សមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន បូករួមការរក្សាគម្លាតសង្គម  និងការពាក់ម៉ាសត្រឹមត្រូវ បានចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការប៉ះពាល់នៃវីរុសចំពោះអ្នកជំងឺទូទៅ រួមទាំងជំងឺហឺតផងដែរ។ ក្នុងនោះ ខ្យល់អាកាសបរិសុទ្ធក្នុងអំឡុងពេលមានជំងឺរាតត្បាត ក៏ជាវិធានការបង្ការជំងឺហឺតកាន់តែល្អ ដែលកត្តានេះបានជួយឱ្យពួកគេមានផាសុកភាពប្រសើរជាងមុនច្រើន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ រងផលរំខានខ្លាំងជាងអ្នកមិនធ្លាប់ឆ្លង ក្រោយចាក់វ៉ាក់សាំង

ចុចអាន៖ វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្តង់របស់ក្រសួងការងារទទួលបានអ្នកទស្សនានិងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយបានជិត៣មុឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

កីឡា៧ ម៉ោង មុន

ក្រុម​នារី Esports កម្ពុជា បាន​​ឡើង​វគ្គ​មេដាយ ក្រោយ​ទម្លាក់​អ៊ុយក្រែន ក្នុង​ជើង​ឯក​ពិភព​លោក

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធានសមាគម JCA៖ ក្រុមហ៊ុនជប៉ុនជាច្រើននឹងនាំបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុនមកកម្ពុជា តាមរយៈការវិនិយោគ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធានអង្គការ IDC-CDI កោតសរសើរប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ

សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវ​ជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ ២០២៥ ខណៈ​វឌ្ឍនភាពសម្រេច​បាន​ជាង​ ៦៨%

Sokha Hotels

ព័ត៌មានពេញនិយម