សេដ្ឋកិច្ច
លោកឧកញ៉ា តែ តាំងប៉ ចង់ឲ្យម្ចាស់អាជីវកម្មខាងវិស័យទេសចរណ៍ងាកមករកអាជីវកម្មថ្មី
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានសំដែងការគាំទ្រចំពោះគម្រោងសហរិញ្ញប្បទានសម្រាប់ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមជំហានទី២ដែលមានទឹកប្រាក់១០០ លានដុល្លារអាមេរិករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបានចាត់ទុកថា នេះគឺជាការល្អប្រសើរមួយបន្ថែម ជួយដល់វិស័យសហគ្រាសធុនតូចនិងមធ្យមដែលរងគ្រោះដោយសារកូវីដ១៩ ដោយលោកសង្ឃឹមប្រាក់ហិរញ្ញប្បទាននេះនឹងជួយផ្លាស់ប្តូរមុខរបរម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ឲ្យងាកមករកអាជីវកម្មថ្មី ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១នេះបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការដាក់ឲ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហ គ្រាសធុនតូចនិងមធ្យមជំហានទី២» ដែលមានទឹកប្រាក់១០០លានដុល្លារ។ គម្រោងសហហិរញ្ញប្បទាននេះមានគោលបំណងផ្តល់ឥណទានមានការប្រាក់ទាបដើម្បីជំរុញ ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាពដូចជា ឧស្សាហកម្ម សេវាកម្មនិងពាណិជ្ជកម្ម សម្រាប់ជំនួសឲ្យការនាំចូលបម្រើសេចក្តីត្រូវការក្នុងស្រុកឬបម្រើ ជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។
គម្រោងសហហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់១០០ លានដុល្លារអាមេរិកដែលជាការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ២៦ ក្នុងនោះធនាគារពាណិជ្ជចំនួន ២១, ធនាគារឯកទេសចំនួន១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៣,និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១ ។
សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានអាចដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងសហហិរញ្ញប្បទាននេះនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមណា មួយដោយគោរពតាមលក្ខខណ្ឌរបស់គម្រោងសហហិរញ្ញប្បទាននេះនិងលក្ខខណ្ឌផ្តល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនីមួយៗ។
លោកលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែសីហានេះថា៖វាជាការល្អប្រសើរមួយបន្ថែម ទៀត។ព្រោះកន្លងមកសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានជួយដល់សហគ្រាសធុនតូចនិងធម្យមជាបន្តបន្ទាប់ដើម្បីលើកស្ទួយអាជីវកម្មនិងរក្សានិរន្តរ ភាពដល់អាជីវកម្មដែលរងគ្រោះដោយសារកូវីដ ១៩ ។ ជាមួយនេះលោកក៏សង្ឃឹមថាគម្រាងសហហិរញ្ញប្រទានលើកទី២នេះ និងអាចជួយដល់អ្នកដែលប្រកបរបរខាង វិស័យទេសចរណ៍អាចងាកមករកអាជីវកម្មថ្មី ។
លោកឧកញ៉ា តែ តាំងប៉ បានថ្លែងថា៖«ដាច់ខាតរដ្ឋត្រូវតែជួយហើយ ព្រោះសហគ្រាសមួយចំនួនដែលកំពុងខ្វះទុន ។ ខ្ញុំបានធ្វើការជាមួយក្រសួងហិរញ្ញវត្ថុមួយសាជាពីរ សា ហើយតាមប្រព័ន្ធវីដេអូ ZOOM ហើយលុយនេះគាត់បានផ្ដល់ឱ្យធនាគារចំនួន ៧ ដែលជាដៃគូរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលហៅថាឥណទានធានាបំណុល ទោះបីថាសហគ្រាសធុនតូចនិងមធ្យមមិនមានទ្រព្យសម្បត្តិសម្រាប់ដាក់ ក៏ដោយឲ្យតែមានរបាយការណ៍ហិរញ្ញវត្ថុ និង ផែនការជំនួញ( business plan)ដែលគេអាច ទទួលបានគឺក្រសួងហិរញ្ញវត្ថុនិងធានាលើធនាគារទាំង ៧ នោះហើយ» ។
លោកឧកញ៉ា តែ តាំងប៉ បានបន្តថាក្នុងសម័យកូវីដចុងក្រោយនេះបើនិយាយពីវិស័យទេសចរណ៍វិញគឺស្ទើរតែដួលទាំងស្រុងហើយប៉ុន្តែឥឡូវនេះបានក្រសួងហិរញ្ញវត្ថុ ប្រគល់ប្រាក់ហិរញ្ញប្បទាន ១០០ លានដុល្លារនេះវានឹងជួយដល់សហគ្រាសធុនតូចនិងមធ្យមខាងវិស័យទេសចរណ៍អាចប្រកបអាជីវកម្មថ្មីហើយ ។
ក្រុមអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជានៅកម្ពុជាបានរងគ្រោះធ្ងន់ធ្ងរជាងគេចាប់តាំងពីជំងឺកូវីដ១៩ មានវត្តមានចូលមករាតត្បាតក្នុងប្រទេសកម្ពុជាឃើញថា អាជីវកម្មផ្តល់សេវាកម្មនៅក្នុងវិស័យទេសចរណ៍គឹស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិដ៏ធ្ងន់ធ្ងរដោយបានបិទទ្វារអាជីវកម្មជាបន្តបន្ទាប់ស្ទើតែទាំងស្រុង ។ ការងារជិតជាង ៥ ម៉ឹនកន្លែងត្រូវបានបាត់បង់ចេញពីវិស័យទេសចរណ៍ដែលកំពុងរីកចម្រើនខណៈដែលអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចំនួន ២,៨៣៨ នៅក្នុងប្រទេសកម្ពុជាបានបិទទ្វារឬផ្អាកជាបណ្តោះអាសន្នដោយសារតែករណីនៃវីរុសកូវីដ១៩ គិតត្រឹមឆ្នាំ ២០២០ ។
លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍ វើល អិចហ្រេស បានឲ្យដឹងថាវិបត្តិកូវីដ ១៩ នេះបានបង្ខំចិត្តឲ្យក្រុមហ៊ុនលោកសម្រេចដាក់ពាក្យស្នើសុំផ្អាកនិងព្យួអាជីវកម្ម ទៅក្រសួងការងារ ។ លោកបញ្ជាក់ថាជំងឺកូវីដ ១៩ បានបំផ្លាញប្រាក់ចំណូលចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០ មកម្លេះហើយបុគ្គិលិកទាំងអស់ធ្វើការនៅក្នុងក្រុមហ៊ុនទាំង៣ផ្នែករបស់លោកក៏ត្រូវបានឈប់ពីការងារផងដែរ។លោកបន្ថែមថាបើអាជីវកម្មទេសចរណ៍មួយប៉ះពាល់អាជីវកម្មផ្សេងទៀតក៏វាប៉ះពាល់ដូចគ្នាដែរព្រោះវាស្ថិតនៅក្នុងខ្សែសង្វាក់រួមតែមួយ ។
សហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជាដោយហេតុថាសហគ្រាសទាំងនោះចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងផលិផលសរុបក្នុងស្រុក (GDP)របស់ ប្រទេសព្រមទាំងបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ ៕
ដោយ៖ណារី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ២១ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា