ព័ត៌មានជាតិ
បុរសម្នាក់ បូមខ្យល់កង់គោយន្ត លើសចំណុះ បណ្ដាលឲ្យផ្ទុះ ចំស្លាប់ភ្លាមៗ
(បន្ទាយមានជ័យ)៖ បុរសម្នាក់ ជាកម្មករស្តង់លក់ និងទិញដំឡូងមី ពេលដែលកង់គោយន្តកន្ត្រៃធូ យកទៅបូមខ្សល់ ស្រាប់តែបូមលើសចំណុះ បណ្តាលឲ្យផ្ទុះចំស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញ និងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាំ សាវិន ភេទប្រុស អាយុ១៧ឆ្នាំ ជាពលរដ្ឋ រស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅពេលដែលកើតហេតុនោះ ជនរងគ្រោះ បានទៅធ្វើកម្មករស៊ីឈ្នួលកិន និងហាលស្តង់ដំឡូងមី ដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្រោយពេលកិន និងហាលដំឡូងរួចរាល់ បុរសរងគ្រោះខាងលើ ក៏បានឃើញកង់គោយន្ត ខាងឆ្វេងធូ ហើយពេលនោះជនរងគ្រោះ ក៏បានបើកទៅបូមខ្សល់កង់។ ពេលកំពុងបូមខ្សល់នោះ ជនរងគ្រោះ រវល់តែនិយាយលេង ជាមួយអ្នកផ្សេង ភ្លេចមើលទម្ងន់ខ្សល់ បណ្តាលឲ្យលើសចំណុះផ្ទុះកង់តែម្តង ហើយត្រូវថាសកង់គោយន្ត របូតប៉ើងបុកត្រូវចិញ្ចើមខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណីហើយ៕ (ដោយ)៖ វ៉ាន់ ណាង
![](https://www.kampucheathmey.com/wp-content/uploads/2021/08/01-45-1024x474.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/001-16.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?